Justin Bieber៖ «Selena Gomez ជា​នារី​តែ​ម្នាក់គត់ ដែល​ខ្ញុំ​ចង់​ចំណាយ​ពេល រួមរស់​ជាមួយគ្នា ពេញ​មួយ​ជីវិត»

(អាមេរិក)៖ ស្នេហារវាងតារាចម្រៀងប្រុសស្រី វ័យក្មេងពីររូបគឺ Selena Gomez និង Justin Bieber កំពុងតែធ្វើឲ្យមហាជន វិលក្បុងមិនស្ទើរទេ ខណៈដែលម្នាក់ៗ សុទ្ធតែមានដៃគូថ្មីរៀងខ្លួនទៅហើយ ស្រាប់តែងាកមកចាប់ដៃគ្នា ជាគូស្នេហ៍ម្តងទៀត សឹងតែធ្វើឲ្យគ្រប់គ្នាមិនចង់ជឿ។

Justin Bieber ពេលនេះបានលង់ស្រឡាញ់ Selena យ៉ាងខ្លាំង ថែមទាំងបង្ហើបសម្តីទៀតថា «នាង (Selena) គឺជានារីតែម្នាក់គត់ ដែលខ្ញុំចង់ចំណាយពេលរួមគ្នា ពេញមួយជីវិត!»។ ប៉ុន្តែអ្នកគាំទ្រ ក៏ដូចជាមហាជនកំពុងរង់ចាំមើលថា តើស្នេហារវាងពួកគេទាំងពីរលើកនេះ គង់វង្សបានយូរប៉ុណ្ណា? ប្រភពមួយស្និទ្ធនឹង Justin និយាយ ថា ពេលនេះតារាចម្រៀងប្រុស វ័យ២៣ឆ្នាំរូបនេះ ហាក់កំពុងតែត្រៀមខ្លួន សម្រាប់ជីវិតអាពាហ៍ពិពាហ៍រួច ហើយលោកគិតថា Selena គឺជានារីដ៏ស័ក្តិសមម្នាក់ សម្រាប់ជាម្តាយដ៏ល្អរបស់កូន ទើបសម្រេចវិលត្រឡប់មករួមរស់ ជាមួយគ្នាវិញ។

គួរបញ្ជាក់ថា តារាចម្រៀងស្រីវ័យ២៥ឆ្នាំ Selena និងបុរសសង្ហាសម្បូររឿងអាស្រូវស្នេហ៍ វ័យ២៣ឆ្នាំ Justin សឹងតែធ្វើឲ្យមនុស្សជាច្រើន ស្រឡាំងកាំង នៅពេលដែលពួកគេ ត្រឡប់មកជានាគ្នាវិញ ព្រោះកន្លងមកនរណាក៏គិតថា Selena និង The Weeknd ស្រឡាញ់គ្នាយ៉ាងល្អូកល្អឺន ថែមទាំងមានគម្រោងចង់សាងជីវិតគ្រួសារទៀត មិនស្មានថា ពួកគេបែកបាក់គ្នារហ័សបែបនេះឡើយ។ ទោះជាតារាចម្រៀងវ័យក្មេងទាំងពីរ ងាកមកផ្តើមស្នេហ៍ជាថ្មីក្តី ក៏ខាងគ្រួសារ Selena ប្រតិកម្មថា ពួកគេមិនទទួលយក Justin ចូលមកជីវិតគ្រួសារម្តងទៀតនោះឡើយ៕ by:Fresh news

 

 

Related Posts

About The Author

Add Comment

error: Content is protected !!