Floyd Mayweather ប្តឹង​អតីត​គូ​ដណ្តឹង​ពីបទ​លួច​លុយ និង​ប្រើប្រាស់​បណ្ណ​ឥណទាន​របស់គាត់​ដោយ​គ្មាន​ការអនុញ្ញាត​

​ម្ចាស់​ជើងឯក​ប្រដាល់​ពិភពលោក ផ្ល​យ មេ​វេ​ឌ័​រ បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​អតីត​គូ​ដណ្តឹង នាង សាន់​តែ​ល ជែក​សុន (Shantel Jackson) ដោយ​អះអាងថា នាង​បាន​លួច​លុយ​ពី​គាត់ ហើយ​បាន​ប្រើ​បណ្ណ​ឥណទាន​របស់គាត់​ដោយ​គ្មាន​ការអនុញ្ញាត​ទៅ​ទិញ​អីវ៉ាន់​។​

​ខណៈដែល​ទស្សនា​វ​ដ្តី TMZ Sports បាន​រាយការណ៍​ជា​លើកដំបូង​កាលពី​ថ្ងៃ​សុក្រ​ទី​១​ធ្នូ អ្នក​ប្រដាល់​មិនដែល​ចាញ់​វ័យ ៤០ ឆ្នាំ​រូបនេះ​បាន​អះអាង​ក្នុង​បណ្តឹងរដ្ឋប្បវេណី​ថា នាង ជែក​សុន អាយុ ៣៣ ឆ្នាំ បាន​ទិញ​អីវ៉ាន់​ដោយ​ប្រើ​លុយ​របស់គាត់ ហើយ​បន្ទាប់មក​យក​អីវ៉ាន់​ទាំងនោះ​ទៅ​ទុក​នៅ​កន្លែង​សម្ងាត់​ដើម្បី​លាក់បាំង​ដាន​របស់​នាង​។​

Image result for floyd mayweather fiance

​បច្ចុប្បន្ន នាង​ជែក​សុន​កំពុង​ទាក់ទង​ស្នេហា​ជាមួយ​តារាចម្រៀង​រ៉ែ​ប នែ​ល​លី (Nelly) ហើយ​អ្នក​ទាំងពីរ​បានបង្ហាញ​មុខ​នៅក្នុង​កម្មវិធី The Platinum Life របស់​ទូរទស្សន៍ E! ដែល​តាមដាន​ពី​ការកេងប្រវ័ញ្ច​របស់​ភរិយា​និង​មិត្តស្រី​របស់​តារាចម្រៀង​ល្បីៗ​។​

Related image

Image result for floyd mayweather fiance

​យោងតាម​ឯកសារ​របស់​តុលាការ អំឡុង​ពេលដែល​អ្នក​ទាំ​ង​ពីរ​នៅ​ជាមួយគ្នា នាង​ជែក​សុន​តែង​សរសើរ​មេ​វេ​ឌ័​រ​ជា​សាធារណៈ​ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​គាត់ ហើយ​តាម​ដឹង​គឺ​នាង​បាន​បោក​គាត់​ឱ្យ​ជឿទុកចិត្ត​លើ​នាង​ទាំងស្រុង​បានសម្រេច​។​

Related image

​ឯកសារ​តុលាការ​បាន​បញ្ជាក់ថា “​ដោយសារ​ការជឿជាក់​បែ​ប​នេះហើយ ទើប​មេ​វេ​ឌ័​រ ដែល​រៀន​ចប់​ត្រឹម​ថ្នាក់​ទី ៨ មិន​បានធ្វើ​សវនកម្ម​ឬ​ត្រួតពិនិត្យ​លើ​សាច់ប្រាក់​របស់គាត់​ឬ​របាយការណ៍​កាត​ឥណទាន​របស់គាត់​ដែល​នាង​ជែក​សុន​លួច​នោះទេ​”​។​

​យោងតាម​ពាក្យបណ្តឹង មេ​វេ​ឌ័​រ​ទើបតែ​ដឹងថា​នាង​ជែក​សុន​កេងចំណេញ​ពី​គាត់ នៅពេលដែល​មិត្តភក្តិ​ស្គាល់​ត​គ្នា​ម្នាក់​បាន​ប្រាប់​គាត់​ថា នាង​ជែក​សុន​បាន​អួតអាង​ពី​ផែនការ​លួច​លុយ​នេះ​ដល់​ខ្លួន​៕ ដោយ៖ rasmeinews


ផ្ល​យ និង​អតីត​គូ​ដណ្តឹង នាង ជែក​សុន

Related Posts

About The Author

Add Comment

error: Content is protected !!