រក​ឃើញ​ទីតាំង​ស្ដុក​សារធាតុ​គីមី​ជាច្រើន​ប្រភេទ នៅ​ខណ្ឌ​ចំការមន

លោក លី សុផាណា ព្រះរាជ​អាជ្ញារង​ អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៦ ខែមិថុនា​នេះ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃក្រសួង​មហា​ផ្ទៃ ចុះ​បង្រ្កាប​ទីតាំងមួយ​កន្លែង​ ស្តុក​ទុក​​សារធាតុ​គីមី សម្រាប់​ផលិត​ជា​ឱសថ មេតាណុល ដែល​គ្មាន​ច្បាប់​អនុញ្ញាត នៅផ្លូវ៤៣០ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជ​ធានី​ភ្នំពេញ។

ប្រតិបត្តិការ​ពីសមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចនៃក្រសួង​មហា​ផ្ទៃនេះ ក៏មាន​ការ​ចូលរួម​សហការ​ពីមន្ដ្រី​ក្រសួង​ឧស្សាហ៍កម្ម និង​ខាង​មន្ត្រី​ក្រសួង​សុខាភិបាល​ផងដែរ។

យ៉ាងណាក្ដី ចំនួន​ពិត​ប្រាកដ​នៃ​សារធាតុ​គីមី​ដែល​ស្តុក​ទុក​នោះ មិន​ទាន់​លម្អិត​ថា​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ ដោយ​សមត្ថកិច្ច​ជំនាញ​​កំពុង​ត្រួតពិនិត្យ​នៅ​ឡើយ។

ប្រសិន​បើ​មាន​ព័ត៌មាន​បន្ថែម ក៏ដូច​ជា​ផល​ប៉ះពាល់​នៃ​សារធាតុ​គីមី​ទាំងនោះ ខ្លីៗ នឹង​ផ្សាយ​ជូន​នា​ពេល​បន្ទាប់៕

Related Posts

About The Author

Add Comment

error: Content is protected !!