​ក្រុម​ការ​មនុស្សធម៌៖ ផ្ទះ​ទេវតា​ប្រគល់​ផ្ទះ​ចំនួន​០២​ខ្នង​ជា​បន្ត​ទៀត​ជូន​ដល់​ទុរគត ជន​ចាស់ជរា​គ្មាន​ទីពឹង​នៅ​ខេត្តកំពង់ចាម​ និង​ក្រចេះ

កំពង់ចាម ៖ ​កាលពីព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ឌី សុខីទីឃាយុកោ  រួមដំណើរដោយសប្បុរសជន និងក្រុមការមនុស្សធម៌មួយចំនួនទៀត បានចុះទៅប្រគល់​ផ្ទះទេវតា​ចំនួន​០២ខ្នងជាបន្តទៀតជូនដល់​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹង​ នៅខេត្តកំពង់ចាម និងខេត្តក្រចេះ។
ក្នុងឱកាសនៃពិធីប្រគល់ផ្ទះទេវតានោះលោកជំទាវបាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមទាំងអស់ ដោយលោកជំទាវបញ្ជាក់ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងគិតគូរ អំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
១.ផ្ទះលេខ ២៣៩ ប្រគល់ជូន លោកយាយ ណឹម ម៉ុល អាយុ៧៧ឆ្នាំ និងតា ស៊ឹម ផយ មានអាយុ៨០ឆ្នាំ រស់នៅភូមិក្រូចសើច ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ជាអំណោយរបស់ ដ៏ថ្លៃថ្លារបស់សម្តចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
២.ផ្ទះលេខ ២៥៩ ប្រគល់ជូន លោកយាយ ជួប ភឿន អាយុ៧៨ឆ្នាំ រស់នៅភូមិតាប៉ូ សង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ជាអំណោយរបស់ លោកជំទាវ ឡៅ គឹមណៃ ព្រមទាំងបុត្រ និងចៅៗ។
បញ្ជាក់ : ទុរគតជនដែលទទួលបានផ្ទះទេវតានីមួយៗ ក្រោយពីទទួលបានផ្ទះហើយនោះ ក៏ទទួលបានអំណោយបន្ថែមពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។
ក្នុង​ឱកាស​នោះដែរមានប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា ក៏បានទទួលអំណោយពីសម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិតផងដែរ មានសម្ភារសិក្សា ទឹកដោះគោកូនក្មេង នំកញ្ចប់ រទេះរុញសម្រាប់​ជន​ពិការចំនួន ០២គ្រឿង និងថវិកាមួយចំនួន។
ដោយឡែកទុរគតជនចំនួន ០៤គ្រួសារផ្សេងទៀត រស់នៅក្នុងទីរួមខេត្តក្រចេះដែលកំពុងមានជីវភាពខ្វះខាតយ៉ាងខ្លាំងផងនោះ ត្រូវបានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ១០០គីឡូក្រាម កន្ទេល ពូក មុង ភួយ ខ្នើយ ចាន ឆ្នាំង មី៥កេះ ទឹកដោះគោ២កេះធំ ទឹកសុី អុីវ៣យួរ វិទ្យុ១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួនធំ និងថវិកា៥០មុឺនរៀល។

Image may contain: 8 people, people smiling, people standingImage may contain: 7 people, people smiling, people sitting and indoorImage may contain: 4 people, people smiling, people sittingImage may contain: 7 people, people smiling, people standing and outdoorImage may contain: 33 people, people smiling, people standing and outdoorImage may contain: 13 people, people smiling, people standing, tree, crowd, outdoor and natureImage may contain: 9 people, people smiling, people sitting and indoorImage may contain: 8 people, people smiling, people standingImage may contain: 7 people, people smiling, people standingImage may contain: 6 people, people smiling, people sitting

Related Posts

About The Author

Add Comment

error: Content is protected !!