ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃ ពោធិសត្ថារាម​ ហៅវត្តពោធិ៍ចិនតុង

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត អមដំណើរដោយឯកឧត្តម​ ខិញ​ ហង្សហួន​ និង ឯកឧត្តម​ សុខ​ ម៉េង​ អនុប្រធានសមាគម, និងឯកឧត្តម អាន ជាលី អគ្គលេខាធិការ ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់សិស្សនិស្សិត លោកតា លោកយាយស្នាក់នៅវត្តពោធិសត្ថារាម​ ហៅវត្តពោធិ៍ចិនតុង និងបានប្រកាសសមាសភាពថ្នាក់ដឹកនាំសាខាសមាគម និងតាមបណ្តាកុដិ ប្រចាំវត្តពោធិសត្ថារាម ហៅវត្តពោធិ៍ចិនតុង, វត​្តត្រពាំងឈូក និងវត្តគោត្តមរង្សី​ ហៅវត្តគោកបញ្ជាន់ ព្រមទាំងបានសំណេះសំណាលជាមួយសិស្ស និស្សិត អំពីសារៈសំខាន់នៃស្ថេរភាពនយោបាយ, អធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា​ ​ដោយមិនមានការរំលោភបំពានពីបរទេសក្នុងបំណងបង្កភាពវឹកវរចលាចល​, និងតម្លៃនៃសន្តិភាព ដែលជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និងកំពុងផ្តល់ផលប្រយោជន៍រាល់ថ្ងៃដល់ប្រទេសជាតិ ជាពិសេសបងប្អូនសិស្សនិស្សិត មានឱកាសពេញលេញក្នុងការសិក្សា ការជ្រើសរើសជំនាញនិងការងារដែលខ្លួនពេញចិត្ត។ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់តាជីយាយជី​ សិស្សនិស្សិតស្នាក់នៅវត្តពោធិសត្ថារាម​ ហៅវត្តពោធិ៍ចិនតុង មានអង្ករសរុបចំនួន ២ ១៧៥ គីឡូក្រាម និងថវិកាចំនួន ២ ៦៦២ ០០០ រៀល។


Related Posts

About The Author

Add Comment

error: Content is protected !!