ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ សមិទ្ធផលធំៗ រីកដូចផ្សិតកើតឡើង ដោយការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល

(បន្ទាយមានជ័យ​)​៖​ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងបានលើកឡើងថា សមិទ្ធផលធំៗ ដែលកំពុងកើតមាននៅមូលដ្ឋានបច្ចុប្បន្ននេះ វាមិនមែនកើតឡើងដោយឯងៗ នោះទេ វាជាកិច្ចខិតខំប្រឹងប្រែកសាង និងបង្កើតឡើងក្រោមគោលនយោបាយដ៏ត្រឹមត្រូវរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍពីទីក្រុងដល់ជនបទ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបែបនេះនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១​៨នេះ ខណៈដែលលោក និងលោកស្រី ម៉ៅ​ ម៉ាល័យ​ បានជួ​បសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ចំនួន៥០០នាក់​ រស់នៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ ទីតាំងនេះជាតំបន់ជនបទដាច់ស្រយាល ជាអតីតតំបន់សង្រ្គាមក្តៅ តែបានប្រែក្លាយមកជាតំបន់មានការរីកចម្រើន មានសាលារៀនល្អ មានអគ្គិសនី មានផ្លូវគមនាគមន៍ខ្វាត់ខ្វែង តភ្ជាប់ពីប្រជុំជនមកដល់ជនបទ និងប្រព័ន្ធធារាសាស្ត្របម្រើឲ្យវិស័យកសិកម្ម បម្រើឲ្យសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងទៀតថា «សមិទ្ធផលនេះបាន ធ្វើឲ្យប្រជាពលរដ្ឋក្នុងឃុំបន្ទាយឆ្មារទាំងមូល អាចធ្វើស្រែវស្សាសម្រេចបាន៥៩៨១ហិកតា និងដាំដំឡូងមី បានប្រមាណ១២.២៣០ ហិកតា ឆ្នាំ២០១៨នេះ តម្លៃដំឡូងមីស្រស់១.៨បាត\១គីឡូក្រាម ដំឡូងស្ងួតតម្លៃ៤.៨បាត/គីឡូក្រាម (របាយការណ៍លោកមេឃុំបន្ទាយឆ្មារ) មានតម្លៃខ្ពស់ប្រជាជនសប្បាយរីករាយ»

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវខិតខំរកទានទទួលទានបង្កបង្កើនផលបន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាពចៀសវាងការចូលរួមនូវ ចលនាផ្សេងៗទៀត ដែលបង្ករបញ្ហា និងភាពអសកម្មក្នុងមូលដ្ឋាន និងសង្គមជាតិ។

ក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនាពេលនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ មាល័យ បានផ្តល់អំណោយប្រជាពលរដ្ឋ៥០០គ្រួសារ ក្នុង១គ្រួសារ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ នំ១ធុង និងសារុង១ សាលាបឋមសិក្សា៥០ម៉ឺនរៀល និងភូមិក្បាលក្របី៥០មឺនរៀលផងដែរ៕

Related Posts

About The Author

Add Comment

error: Content is protected !!