អ្នកនាំពាក្យ និងអ្នកវិភាគរិះគន់ថា ដើម្បីប្រយោជន៍គ្រួសារ និងបក្ស កឹម មនោវិទ្យា សុខចិត្តបំផ្លាញជាតិ និងកម្មករ

(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងអ្នកវិភាគដ៏ល្បីថ្មីមួយឈ្មោះ «ចៅចាក់ស្មុគ» នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ បានរិះគន់កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខាថា ដើម្បីប្រយោជន៍ខ្លួនក្រុមគ្រួសារ និងគណបក្ស អ្នកនយោបាយវ័យក្មេងរូបនេះ សុខចិត្តបំផ្លាញជាតិ និងកម្មករ ហើយឱនក្បាលបម្រើនយោបាយបរទេស។

Related image

ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីកញ្ញា កឹម មនោវិទ្យា នៅតែបន្តធ្វើសកម្មភាពជំរុញឲ្យសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា តាមរយៈការស្នើឲ្យកាត់ផ្តាច់ការអនុគ្រោះពន្ធ និងការបិទការនាំចូលពីកម្ពុជា ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករខ្មែរ រាប់លាននាក់ ដែលកំពុងរស់នៅដោយពឹងផ្អែកលើវិស័យកាត់ដេរ។

ក្នុងវេទិកាជួបជាមួយប្រជាពលរដ្ឋខ្មែរនៅទីក្រុង Seattle សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ កញ្ញា កឹម មនោវិទ្យា បានសារភាពអំពីសកម្មភាពរបស់នាង ក្នុងការជំរុញឲ្យសហគមន៍អឺរ៉ុប បិទការនាំចូលពីប្រទេសកម្ពុជា និងបញ្ឈប់នូវការអនុគ្រោះពន្ធដល់ប្រទេសកម្ពុជា។ កញ្ញា កឹម មនោវិទ្យា បានលើកឡើងថា បើសិនជាសហគមន៍អឺរ៉ុប បិទការអនុគ្រោះពន្ធ និងការនាំចូលពីកម្ពុជា កម្មករនឹងប៉ះពាល់ ហើយក្រៅពីនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានផលប៉ះពាល់ដែរ។

Related image

កញ្ញាបានលើកឡើងយ៉ាងដូច្នេះថា «នៅពេលណាដែលបែកឆ្នាំងបាយកម្មករ មិនមែនបែកតែឆ្នាំងបាយកម្មករនោះទេ គឺប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល ហើយនឹងធ្វើឲ្យអស្ថិរភាព នៅក្នុងប្រទេសកម្ពុជាយើងដែរ ប៉ះពាល់ដល់រូបភាពសេដ្ឋកិច្ចវិនិយោគរបស់ប្រទេសកម្ពុជាយើង នៅពេលនឹងសេដ្ឋកិច្ចដាំទីងហើយ មិនមែនទៅលើតែវិស័យកាត់ដេរ តែមួយមុខនោះទេ ចឹងហើយសូមពិចារណមែនទែន»

លោក សុខ ឥសាន បានហៅសកម្មភាពរបស់កញ្ញា កឹម មនោវិទ្យា ថា កំពុងដើរតាមគន្លងក្បត់ជាតិរបស់ឪពុករបស់នាង។ លោកចាត់ទុកថា ការញុះញង់ឲ្យបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា គឺជាឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញប្រយោជន៍ជាតិ។

Image result for លោក សុខ ឥសាន

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឪពុករបស់ខ្លួនឯងក្បត់ជាតិ មិនទទួលស្គាល់ការពិត ហើយទៅរកអន្តរាគមន៍ពីខាងក្រៅ ដើម្បីដាក់គំនាបលើរាជរដ្ឋាភិបាល ដែលប៉ះពាល់ដល់ ផលប្រយោជន៍កម្មករ និយោជិត រាប់សែន រាប់លាននាក់ ហើយអាងដាក់កំហុសលើរាជរដ្ឋាភិបាល ដែលទៅអំពាវនាវឱ្យបរទេស បង្កបញ្ហាមកលើកម្ពុជា ហើយធ្វើមិនដឹងមិនលឺដើម្បីតែប្រយោជន៍ខ្លួន និងក្រុមគ្រួសារខ្លួន»។ លោកបានបន្តថា «ដើម្បីការពារឪពុកខ្លួន ខ្លួនឯងសុខចិត្តប្រព្រឹត្តល្មើស»

ដោយឡែកអ្នកវិភាគចៅចាក់ស្មុគ ក៏បានរិះគន់កញ្ញា កឹម មនោវិទ្យា ដែរថា ដើម្បីមហិច្ឆិតានយោបាយខ្លួន ទោះដឹងថាធ្វើបាបប្រជាជនឯង ក៏កូនស្រី លោក នៅតែធ្វើ។ លោកបានលើកឡើងទៀតថា ព្រោះតែដើម្បីជួយឪពុកក្បត់ជាតិ កឹម មនោវិទ្យា ហ៊ានបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា​ហើយក៏ព្រោះតែ ដើម្បីលុបលាងកំហុសក្បត់ជាតិរបស់ឪពុកខ្លួន កឹម មនោវិទ្យា ហ៊ានឱនក្បាលឱ្យបរទេសជាន់ឈ្លី។

Related image

អ្នកវិភាគរូបនេះ បានបន្តទៀតថា ក្រុមជនក្បត់ជាតិ សម រង្ស៊ី និង កឹម សុខា ដើម្បីផលប្រយោជន៍បក្ខពួកខ្លួន នៅតែចិញ្ចឹមចិត្តញុះញង់ឱ្យចៅហ្វាយបរទេសខ្លួន មកបំផ្លាញជាតិខ្មែរ ហើយក៏ព្រោះតែដើម្បីជួយសង្គ្រោះបក្សក្បត់ជាតិខ្លួនឲ្យរស់ឡើងវិញ អ្នកនយោបាយប្រឆាំងក្រៅច្បាប់ហ៊ានបំផ្លាញប្រយោជន៍ជាតិសព្វបែបយ៉ាង៕

Related Posts

About The Author

Add Comment

error: Content is protected !!