អ្នកនាំពាក្យបក្សកាន់អំណាច៖ ការអះអាង​ថា​លោក កឹម សុខា ឈឺ គ្រាន់តែ​ជា​លេស​ឲ្យ​មានការ​ដោះលែង​

(​ភ្នំពេញ​) ៖ អតីត​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ (CNRP) លោក កឹម សុខា ត្រូវបាន​មេធាវី ការពារ​ក្តី របស់លោក​អះអាងថា​កំពុង​​មាន​ជម្ងឺ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​។ ការលើកឡើង​ពី​សំណាក់​មេធាវី​បែបនេះ ត្រូវបាន​លោក សុខ ឥសាន​អ្នកនាំពាក្យ​គណ​ក្ស​ប្រ​​ជា​ជនកម្ពុជា​(CPP) លើកឡើងថា នេះ​គ្រាន់តែ​ជា​វោហារ​ស័ព្ទ នយោបាយ​ចង់បាន​ការដោះលែង​កូនក្តី របស់ខ្លួន​នៅក្រៅ ឃុំ​តែប៉ុណ្ណោះ ។​

កឹម សុខា ក្នុងពេលត្រូវបាននាំឡើងតុលាការកំពូលកាលពីពេលថ្មីៗ

លោក សុខ ឥសាន​អ្នកនាំពាក្យ​គណ​ក្ស​ប្រ​​ជា​ជនកម្ពុជា

​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម ជាមួយ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១២ កុម្ភៈ​នេះ លោក​សុខ ឥសាន​មន្ដ្រី​នាំពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា បាន​លើកឡើងថា “​មេធាវី កឹម សុខា បាន​និយាយថា “​កឹម សុខា អតីត​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា​ដែល​កំពុង​ជាប់​​ឃុំ​នៅ​គុក​ត្រពាំង​ថ្លុ​ង មាន​ជម្ងឺ​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ផង បើសិនជា​មិនត្រូវ​បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ទេនោះ​”​។​

​លោក​បន្ដថា “​ការនិយាយ​របស់​មេធា​វី វា​គ្រាន់តែ​ជា​វោហារសាស្ត្រ​នយោបាយ​ចង់បាន​ការដោះលែង​កូនក្តី​របស់ខ្លួន​ឲ្យ​នៅក្រៅ​ឃុំ​​តែប៉ុណ្ណោះ​។ មេធាវី​បាន​ចាប់អារម្មណ៍​ពី​អាយុជីវិត​របស់​កូនក្តី តែ​មេធាវី​មិនបាន​គិតពី​អាយុជីវិត​របស់​ប្រជាជន​កម្ពុជា​មិនដឹង​ជា​ប៉ុ​ន្មា​ន​នាក់​ដែល​ត្រូវ​បាត់បង់ បេ​សិន​ណា​ជា​អំពើស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​នាំមក​នូវ​គ្រោះមហន្តរាយ ដូច​ពី​អតីតកាល​មក​ដា​ក់នៅ​កម្ពុជា​ជាថ្មី បានសម្រេច​តាម​មហិច្ឆតា​របស់ខ្លួន​នោះ​”​។​

​លោក​បន្ថែមទៀតថា “​បើ​ប្រៀបធៀប​អាយុជីវិត​របស់ កឹម សុខា ជាមួយ​អាយុជីវិត​របស់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ឃើញថា​ខុសគ្នា​​ឆ្ងាយ​ណាស់​។​ដូច្នេះ​ស្នើ​កុំ​យកអាយុ​ជីវិត​ជន​ក្បត់ជាតិ​ម្នាក់​មក​ដាក់​ពីលើ​អាយុជីវិត​របស់​ប្រជាជន​កម្ពុជា​អី​មិនបាន​សម្រេច​តាមចិត្ត​ចង់​ទេ​”៕​ដោយ​៖រស្មីកម្ណុជា

Image result for សុខ ឥសាន គឹម សុខា

Related Posts

About The Author

Add Comment

error: Content is protected !!