អ្នកនាំពាក្យបក្សកាន់អំណាចអះអាងថា៖ ទង្វើ និង​សកម្មភាព​របស់ទណ្ឌិត សម រង្សី គឺជា​មេ​ភេរ​វករ និង​ជា​មេ​ឧទ្ទាម​ក្រៅច្បាប់ ​យ៉ាងពិត​ប្រាកដ ដែល​ត្រូវ​ប្រឈម​ ចំពោះមុខ​ច្បាប់

(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា ទង្វើ និង​សកម្មភាព​របស់​ទណ្ឌិត សម រង្សី និង​ក្រុម​បក្សពួក ដែល​កំពុង​ធ្វើ​យុទ្ធនាការ​នៅក្រៅ​ប្រទេស​នាពេល​បច្ចុប្បន្ន​នេះ គឺជា​សកម្មភាព​ភេរ​វករ និង​ជា​មេ​ឧទ្ទាម​ក្រៅច្បាប់​យ៉ាងពិត​ប្រាកដ ដែល​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់ មិនអាច​អត់ឱន​ឲ្យ​បានឡើយ​។

លោក សុខ ឥសាន លើកឡើង​ថា ដើម្បី​កំណត់ថា អ្នកណាម្នាក់​ជា​ភេរ​វករ គេ​ត្រូវយក​សកម្មភាព​ជាក់​ស្តែង មក​ធ្វើជា​លក្ខណវិនិច្ឆ័យ​។ ដូច​ករណី ទណ្ឌិត សម រង្សី គឺ​បានធ្វើ​សកម្ម​ភាពិទ្ធង្សនា វិច្ឆេទកម្ម បំផ្លាញ​សន្តិភាព ស្ថេរភាព​នយោបាយ ការ​រីកចម្រើន​របស់​ប្រទេសជាតិ និង​ជីវភាព​រស់នៅ​សម្បូរ​សប្បាយ​របស់​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​។ លោក​បញ្ជាក់​ថា ទណ្ឌិត សម រង្សី ធ្វើ​សកម្មភាព​អវិជ្ជមាន​ចំពោះ​ជាតិ នៅ​ក្នុង​ប្រទេស មិន​អស់ចិត្ត ទណ្ឌិត សម រង្សី និង​ក្រុម​បក្សពួក​បាន​រត់​ទៅ​ក្រៅ​ប្រទេស បង្កើត​របស់​ដែល​ហៅថា ចលនា​សា​ង្គ្រោះ​ជាតិ ជា​ឧទ្ទាម​ក្រៅច្បាប់ ហើយ​ញុះញង់​បំផុស​ឲ្យ​មានការ​បះបោរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ប៉ុនប៉ង​នាំមក​នូវ​គ្រោះមហន្តរាយ​ដូច​ពី​អតីតកាល​មក​ឲ្យ​មាននៅ​កម្ពុជា ជាថ្មីទៀត​។

តាម​លោក សុខ ឥសាន “​ទង្វើ និង​សកម្មភាព​របស់​ទណ្ឌិត សម រង្សី និង​ក្រុម​បក្សពួក​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា និង​ជីវភាព​រស់នៅ​របស់​ប្រជាជន គឺ​ជា​សកម្មភាព​ឧទ្ទាម​និយម និង​ភេរវកម្ម។ ដូច្នេះ​ទណ្ឌិត សម រង្សី គឺជា​មេ​ភេរ​វករ និង មេ​ឧទ្ទាម​ក្រៅច្បាប់ យ៉ាងពិត​ប្រាកដ ដែល​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​”​។

Image result for ទណ្ឌិត សម រង្សី

ចំណែក​សម្តេច​តេ​ជោ ហ៊ុន សែន លោក សុខ ឥសាន បាន​អះអាងថា លោក​បាន​បង្កើត​ស្នាដៃ​ជាច្រើន​ជា​ប្រ​យោ​ជ​ន៍​ដល់​ជាតិ​មាតុភូមិ និង​ប្រជាជន តាំងពី​រំដោះ​ជាតិ និង​ប្រជាជន​ឲ្យ​រួច​ផុតពី​គ្រោះ​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត ដាក់​ចេញ​នយោបាយ​បង្រួបបង្រួម​ជាតិ​ឈាន​ដល់​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣ តុលា ៩១ ដាក់​ចេញ​នយោបាយ​ឈ្នះ ឈ្នះ ធ្វើ​អង្គការ​ចាត់តាំង​នយោបាយ​និង​យោធា​របស់​ខ្មែរក្រហម​ត្រូវ​រលំរលាយ នាំមក​នូវ​សន្តិភាព​ពេញលេញ​ឲ្យ​មាតុភូមិ​កម្ពុជា​និង​ការ​ឯកភាព​ជាតិ​មិន​ធ្លាប់​មាន​ពី​រាប់​រយឆ្នាំ​មក​ហើយ​។ សម្តេច​តេ​ជោ​បាន​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ឈ្នះ​ឆ្នោត​រហូត និង​បាន​ដឹកនាំ​ប្រទេស​ក្នុង​តួនាទី​ជា​នាយករដ្ឋមន្ត្រី កសាង​និង​អភិ​វ​ឌ្ឍន៍​ប្រទេស​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាជន​គួរ​ជាទី​មោទនភាព មានការ​គាំទ្រ​យ៉ាង​ធំធេង​ពី​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ​ក្នុង​សង្គម​កម្ពុជា។

លោក សុខ ឥសាន បញ្ជាក់​ថា ផ្អែក​តាម​ស្នាដៃ​ជាច្រើន និង​ជា​ប្រវត្តិសាស្ត្រ​របស់​សម្តេច​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ប្រជាជន​កម្ពុជា​ទូទៅ និង​អន្តរជាតិ ជា​វីរជន​ដ៏​ឆ្នើម​របស់​កម្ពុជា ដែល​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​គាំទ្រ​សម្តេច​ឲ្យ​បន្ត​ដឹកនាំ​ប្រទេស​ច្រើន​អាណត្តិ​តទៅទៀត​។

Image result for ទណ្ឌិត សម រង្សី

សូម​បញ្ជាក់​ថា លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួនឯង​នៅ​បរទេស និង​បក្ខពួក កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ បានប្រកាស​បង្កើត​ចលនា​មួយ​ឈ្មោះថា “​ចលនា​សង្គ្រោះ​ជាតិ​” ដែល​ចលនា​នេះ ត្រូវបាន​លោក សម រង្ស៊ី ប្រកាសថា ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា និង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ប៉ុន្តែ​ក្រោយពី​ការប្រកាស​បង្កើត​ចលនា​នេះ ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​លោក កឹម សុខា ផង បាន​ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង និង​បានប្រកាស​មិន​គាំទ្រ​ចំពោះ​ចលនា​ខុសច្បាប់​នេះឡើយ​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​បាន​បញ្ជាក់ដែរ​ថា លោក សម រង្សី និង​បក្សពួក​មួយ​ចំនួន ដែល​បានប្រកាស​បង្កើត​របស់​ដែល​ហៅថា “​ចលនា​សា​ង្គ្រោះ​ជាតិ​” នេះ ភ្លេច​គិតថា ចលនា​សង្គ្រោះ​ជាតិ​នេះ គឺជា​ក្រុម​ខុសច្បាប់ ទោះបី​នៅក្រៅ​ប្រទេស ធ្វើ​សកម្មភាព​ប្រឆាំង នឹង​រាជរដ្ឋាភិបាល​ស្របច្បាប់​នៃ​ប្រទេស​កម្ពុជា វា​កាន់តែ​បង្កើន​បទល្មើស​ឲ្យ​ខ្លួន​កាន់​តែ​មាន​ពិរុទ្ធភាព​ធ្ងន់​ទៅៗ ដែល​នាំ​ឲ្យ​កាន់តែ​ទទួលទោស​កាន់តែ​ធ្ងន់​ថែមទៀត​។

Image result for ទណ្ឌិត សម រង្សី

ចំណែក​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​មានប្រសាសន៍​នៅ​ពេល​អញ្ជើញ​ចូលរួម​បិទ​សិក្ខាសាលា​ការងារ​បច្ចេកទេស នៅ​កងពលតូច​លេខ​៧០​ថា ចលនា​សង្គ្រោះ​ជាតិ​កើត​ចេញ​នៅ​ប្រទេស​កម្ពុជា​ពេលណា ដូច​ការ​អួត​របស់​លោក សម រង្ស៊ី នឹង​ត្រូវ​កម្ទេចចោល​ភ្លាម ពីព្រោះ​កងទ័ព​មិន​បណ្តោយ​ឲ្យ​ពួក​ទាំង​នោះ​មក​បំភ្លេច​បំផ្លាញ​ជាតិ​ឡើយ​៕

មានតែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ​ដែល​មាន​សមត្ថភាព​ពិត​ក្នុងការ​ថែរក្សា ការពារ​សន្តិភាព និង​ផ្តល់ឱកាស​ពិតប្រាកដ​ដ​ល់​ប្រជាពលរដ្ឋ។

Image result for ទណ្ឌិត សម រង្សី

សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍ថា បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ គ្មាន​ត្រូវការ​សាកល្បង​ផ្លាស់​ប្តូរ​អ្វី​ទៀត​ទេ ព្រោះ​ពេលនេះ​បងប្អូន​បានរស់នៅ​សុខ​ស្រួល​ហើយ​។​ ម្យ៉ាង​បងប្អូន​ជនរួមជាតិ​ក៏បាន​ដឹង​ច្បាស់​ហើយ​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​មាន​សមត្ថភាព​ពិត​ក្នុងការ​ថែរក្សា ការពារ​សន្តិភាព និង​ផ្តល់ឱកាស​ពិតប្រាកដ​ដ​ល់​ប្រជាពលរដ្ឋ​។

អត្ថន័យ​ខ្លឹមសារ​ខាងលើ​នេះ ​ត្រូវ​បាន សម្តេច​តេ​ជោ ហ៊ុន សែន សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុក​ផ្ទាល់​ របស់​សម្តេច​កាលពី​ព្រឹក​ថ្ងៃ​ទី៥ ខែកុម្ភៈ នេះ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សរសេរ ដែលមាន​ខ្លឹមសារ​ថា​ “​បងប្អូន​ប្រជាពលរដ្ឋ​សព្វថ្ងៃ​គឺ​ឆ្អែត​ធុញទ្រាន់​នឹង​សង្គ្រាម មិន​ចង់​ឮ​មិន​ចង់​រំលឹក​ដល់​ឡើយ​។ នៅ​គ្រប់​ទីកន្លែង​គឺ​ប្រជាពលរដ្ឋ​សប្បាយរីករាយ​ក្នុងការ​រស់នៅ ជួបជុំ​ក្រុម​គ្រួសារ​មានឱកាស​គ្រប់យ៉ាង​ក្នុង​ការ​ប្រកបមុខរបរ​ និង ​ការងារ​តូច​ធំ​តាម​ចំណង់​ចំណូលចិត្ត និង​ធ្វើដំណើរ​ទេសចរណ៍​កម្សាន្ត​ជិត​ឆ្ងាយ​ដោយ​គ្មាន​ការភ័យខ្លាច​”​។

Related image

សម្តេច​បាន​សរសេរ​ទៀត​ថា “​បងប្អូន​គ្មាន​ត្រូវការ​សាកល្បង​ផ្លាស់ប្តូរ​អ្វី​ទៀត​ទេ​ព្រោះ​ពេលនេះ​បងប្អូន​បាន​រស់​នៅ​សុខ​ស្រួល​ហើយ​។ ​ទន្ទឹម​នឹង​នេះ​ បងប្អូន​ជនរួមជាតិ​ក៏បាន​ដឹង​ច្បាស់​ហើយ​ថា មានតែ​គណបក្ស​ប្រជាជន​តែមួយគត់ ដែលមាន​សមត្ថភាព​ពិត​ក្នុងការ​ថែរក្សា​ការពារ​សន្តិភាព និង​ផ្តល់ឱកាស​ពិតប្រាកដ​ដ​ល់​ប្រជាពលរដ្ឋ​”​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ និង​សមាជិក សមាជិកា ដែល​តែងតែ​គាំទ្រ​និង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន ។ ស​ម្តេច​ក៏​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ជួបប្រទះ​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​កុំបី​ខាន ជាពិសេស​ទទួលបាន​លាភ​សំណាង​និង​ហេងៗ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​ខាងមុខនេះ​។

Related image

​ជា​ការ​ពិត​ណាស់ តើ​ប្រាកដ​ទេ នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​កាន់អំណាច តើ​ប្រាកដថា សន្តិភាព​នេះ​ត្រូវ​បាន​ធានា​ឬ​អត់​? នេះ​ជា​ការ​ដាស់តឿន​មួយ​សម្រាប់​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ តើ​បោះឆ្នោត​ដើម្បី​សន្តិភាព​បន្ត ឬ បោះឆ្នោត​ដើម្បី​សង្គ្រាម​ជ្រើសរើស​ទៅ​ដើម្បី​សន្តិភាព​ឬ​សង្គ្រាម បោះ​ឲ្យ​គណបក្ស​ប្រជាជន សន្តិភាព​នឹងមាន​បន្ត ឱកាស​អភិវឌ្ឍ​នឹងមាន​បន្ត​។

ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជានា​ពេល​កន្លង​មក​បាន​បង្ហាញ​ច្បាស់​ណាស់​ថា ការផ្លាស់ប្តូរ​កន្លងទៅ ដែល​កម្ពុជា​ធ្លាប់​ជួបប្រទះ ជាការ​ផ្លាសប្តូរ​ពី​សន្តិភាព​ទៅជា​សង្គ្រាម​។​ កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ លោក លន់ នល់ បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​ពី​របប​សង្គមរាស្ត្រនិយម​ដោយ​ទម្លាក់​សម្តេច សីហនុ ទៅជា​របប​សាធារណរដ្ឋ​ខ្មែរ ដែល​បង្ក​ជា​សង្គ្រាម​ និង ​ការ​ផ្លាស់ប្តូរ​ដ៏​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​រហូត​ដល់​របប​ប្រល័យពូជសាសន៍​សម្លាប់​ប្រជាជន​ខ្មែរ​អស់​ជាង ៣ លាន​នាក់។

Related image

ដូចនេះ ការ​ថែរក្សា​សន្តិភាព​ដែល​កម្ពុ​ជាមាន​សព្វថ្ងៃ​នេះ​ ដើម្បី​កុំ​ឲ្យ​រងគ្រោះ​ដូច​ប្រទេស​មួយចំនួន​នៅ​ម​ជ្ឈឹ​ម​បូព៌ា ក្នុង​នោះ​មាន​ប្រទេស អ៊ីរ៉ាក់ ស៊ី​រី លី​ប៊ី ជាដើម គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​អាច​ធ្វើ​បាន៕

Image result for ទណ្ឌិត សម រង្សី

Related Posts

About The Author

Add Comment

error: Content is protected !!