អ្នកចង់ទៅកូរ៉េខាងជើង «គួរសរសេរបណ្តាំមរតក និងទិញក្តាមឈូសទុកឲ្យហើយ» នេះជាការព្រមានពីក្រសួងការបរទេស​អាមេរិក!

​(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិក​ទាំងឡាយណា ដែលចង់ធ្វើដំណើរ​ទៅកាន់ប្រទេស​កូរ៉េខាងជើង គួរតែសរសេរ​លិខិតបណ្ដាំ រៀបចំពិធី​បុណ្យសព ចាត់ចែង​ការរស់នៅ​របស់គ្រួសារ និងសត្វចិញ្ចឹម​របស់ខ្លួនជា​មុនសិន។ នេះគឺជាការព្រមានរបស់ក្រសួងការបរទេសអាមេរិក ដកស្រង់ដោយ​សារព័ត៌មាន Telegraph​ នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។

ការព្រមាននេះ​ចេញផ្សាយកាលពី​សប្ដាហ៍មុន​មកម្ល៉េះ និងត្រូវបាន​ចុះផ្សាយបន្ត​ដោយ សារព័ត៌មាន Fox News ហើយវា​មានជាប់​ពាក់ព័ន្ធនឹង​បញ្ជាថ្មី ក្នុងការរឹត​ត្បិតការធ្វើ​ដំណើរទៅកាន់​ប្រទេស​កូរ៉េខាងជើង បន្ទាប់ពីការ​ស្លាប់របស់និស្សិត​អាមេរិកម្នាក់ ឈ្មោះ Otto Warmbier កាលពី​ឆ្នាំ២០១៧​កន្លងទៅ និងក្រោយពេល​ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ បានបញ្ចូល​កូរ៉េខាងជើង​ក្នុងបញ្ជីខ្មៅ នៃរដ្ឋគាំទ្រ​ភេរវករ។

មិនតែប៉ុណ្ណោះ កូរ៉េខាងជើង​ក៏ត្រូវបានគេចាត់ទុក​ផងដែរថា ជាប្រទេស​មានគ្រោះ ថ្នាក់ជាប់​កំរិតទី ៤ ដែលមិនគួរឲ្យធ្វើដំណើរ​ទៅកម្សាន្ត រួមជាមួយបណ្ដា​ប្រទេសដទៃ​ទៀតមានដូចជា អ៊ីរ៉ាក់ អ៊ីរ៉ង់ អាហ្វហ្គានីស្ថាន សាធារណៈរដ្ឋអាហ្រិ្វកកណ្ដាល លីប៊ី ម៉ាលី ស៊ូដង់ខាងត្បូង ស៊ីរី និងយ៉េមែន។

គួរបញ្ជាក់ថា បើតាមការ​ព្រមានខាងលើ បើទោះជា​ស្ថានទូតស៊ុយអែត ប្រចាំប្រទេស​កូរ៉េខាងជើង មានអំណាច​ការពារប្រជាជន​អាមេរិកក៏ដោយ ក៏មន្ត្រីអាមេរិក​មិនធានា នោះទេថា ពួកគេអាចជួយ​ប្រជាជនអាមេរិក​ ដែលត្រូវការជំនួយ​ចាំបាច់នោះ៕

Related Posts

About The Author

Add Comment

error: Content is protected !!