អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានសមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត ប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់សិស្សនិស្សិត លោកតា លោកយាយស្នាក់នៅវត្តវារិន្ទ ហៅវត្តព្រែកលៀប

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់សិស្សនិស្សិត លោកតា លោកយាយស្នាក់នៅវត្តវារិន្ទ ហៅវត្តព្រែកលៀប និងបានប្រកាសសមាសភាពថ្នាក់ដឹកនាំសាខាសមាគម និងតាមបណ្តាកុដិ ប្រចាំវារិន្ទ វត្តពោធិព្រឹក្ស​ និងប្រចាំវត្តពោធិយារាម ព្រមទាំងបានសំណេះសំណាលជាមួយសិស្ស និស្សិត អំពីសារៈសំខាន់នៃស្ថេរភាពនយោបាយ, អធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា​ ​ដោយមិនមានការរំលោភបំពានពីបរទេសក្នុងបំណងបង្កភាពវឹកវរចលាចល​, និងតម្លៃនៃសន្តិភាព ដែលជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និងកំពុងផ្តល់ផលប្រយោជន៍រាល់ថ្ងៃដល់ប្រទេសជាតិ ជាពិសេសបងប្អូនសិស្សនិស្សិត មានឱកាសពេញលេញក្នុងការសិក្សា ការជ្រើសរើសជំនាញនិងការងារដែលខ្លួនពេញចិត្ត។ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់តាជីយាយជី​ សិស្សនិស្សិតស្នាក់នៅវត្តវារិន្ទ ហៅវត្តព្រែកលៀប មានអង្ករសរុបចំនួន ២ ២៧៥ គីឡូក្រាម និងថវិកាចំនួន ២ ១៩២ ០០០ រៀល។ នៅរសៀល ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ៕

           

Related Posts

About The Author

Add Comment

error: Content is protected !!