អាហ្សង់ទីន «ប្រើប្រាស់វិធីសាស្ដ្រចុងក្រោយមួយ ដើម្បីស្វែងរក​នាវាមុជទឹក​ផ្ទុកនាវិក ៤៤នាក់» ដែលបាត់ដំណឹង ១៨ថ្ងៃមកនេះ…

(អាហ្សង់ទីន)៖កងនាវាអាហ្សង់ទីន​បានឱ្យដឹងថា នាវារុករកមួយគ្រឿងបាន​ចាប់ផ្តើម​ប្រើប្រាស់វិធីទាក់ទងរវាង​លោហៈធាតុ នឹងលោហៈធាតុ​ ជាមួយនាវាមុជទឹកមួយគ្រឿង ដែលផ្ទុកក្រុមនាវិក ៤៤នាក់ និងកំពុងបាត់ខ្លួននៅឡើយ នាមហាសមុទ្រ​អាត្លង់ទិចខាងត្បូង អស់រយៈពេលជាង ១៨ថ្ងៃមកនេះ ខណៈការរុករកទ្រង់ទ្រាយ​ធំ ត្រូវបានប្រកាស​រំសាយកាលពី​សប្តាហ៍មុន ដែលបានបង្កឲ្យមានការតវ៉ា​​នៅក្នុងរដ្ឋធានី នៃប្រទេស​អាមេរិកខាងត្បូងមួយនេះ​យ៉ាងខ្លាំងក្លា។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន​កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យ​កងនាវា​អាហ្សង់ទីន លោក Enrique Balbi បានលើក​ឡើងយ៉ាងដូច្នេះថា «យើងកំពុង​ស៊ើបអង្កេត​លើទំនាក់ទំនង​ថ្មីមួយ ខណៈនាវារុករក​មួយ បានកំណត់ទីតាំងថ្មី​នៅជម្រៅ ៩៥០ម៉ែត្រ និងបង្កើត​ទំនាក់ទំនង​លោហៈ​ជាមួយ​នាវាមុជទឹក ARA San Juan ដែលបាន​បាត់ខ្លួន»។ លោក Balbi បន្ថែមថា អ្នកស៊ើប​អង្កត​មួយក្រុម បានធ្វើដំណើរ​ទៅកាន់ប្រទេស​អាល្លឺម៉ង់ ដើម្បីទទួលយក​ទិន្នន័យស្ដីពី នាវាមុជទឹក TR-1700 នេះ ផលិតនៅក្នុង​ប្រទេស​អាល្លឺម៉ង់ ដែលត្រូវបាន​អាហ្សង់ទីន ​កាលពី​ឆ្នាំ១៩៨៥។

គួរបញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ ក្រុមគ្រួសារសាច់ញាតិ​នាវិកទំាង ៤៤នាក់ នៃនាវា​មុជទឹក ARA San Juan បានប្រមូលផ្ដុំគ្នា​តវ៉ាក្នុង​ទីក្រុង Mar de Plata ទាមទារព័ត៌មាន​បន្ថែម ក៏ដូចជាជម្រុញ​ឱ្យអាជ្ញាធរអាហ្សង់ទីន បន្តប្រតិបត្តិការ​ជួយសង្គ្រោះ ក្រោយពួកគេ​សម្រេចចិត្ត​បញ្ឈប់ប្រតិបត្តិការតាមស្វែង​រក ដែលមាន​បណ្ដាប្រទេស​ផ្សេងទៀត​ចូលរួម៕ដោយ៖freshnewsasia

Related Posts

About The Author

Add Comment

error: Content is protected !!