អាចម៍ផ្កាយ​យក្ស​ប្រវែង ៥ គីឡូម៉ែត្រ​នឹង​ហោះ​កៀក​ផែនដី​បំផុត​

(NASA)​៖ អង្គការ​ណា​សាបាន​ព្រមាន​ថា អាចម៍ផ្កាយ​ដ៏​ធំ​សម្បើម​មួយ​នឹង​ហោះ​បោះពួយ​ឆ្លងកាត់​ផែនដី​នៅ​ចុង​សប្តាហ៍​នេះ​។​

​អាចម៍ផ្កាយ ឈ្មោះ 3200 Phaethon នេះ​មាន​អង្កត់ផ្ចិត ៥ គីឡូម៉ែត្រ​និង​ត្រូវបាន​ចាត់ជា​អាចម៍ផ្កាយ “​គ្រោះថ្នាក់​” ។​

​ដោយ​ហោះ​កៀក​ផែនដី​បំផុត​នៅ​ម៉ោង ២២:០០ (​ម៉ោង​សកល​) នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ធ្នូ​នេះ អាចម៍​នេះ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​ហោះ​ឆ្លងកាត់​ផែនដី​នៅ​ចម្ងាយ​ប្រហែល ១០,៣ លាន​គីឡូម៉ែត្រ​ពី​ភពផែនដី​របស់​យើង គឺ​ស្មើនឹង​គម្លាត​ចម្ងាយ​រវាង​ផែនដី​និង​ព្រះ​ចន្ទ ២៧ ដង​។​

​វា​នឹង​ជា​ចម្ងាយ​កៀក​បំផុត ដែល​អាចម៍ផ្កាយ​ខ្នាត​យក្ស​នេះ​ហោះ​កៀក​ផែនដី គិត​ចាប់ពី​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ១៩៧៤ នៅពេល​អាចម៍ផ្កាយ​ធំ​បែបនេះ​មួយ​ហោះ​នៅ​ចម្ងាយ​ប្រហែល ៨ លាន​គីឡូម៉ែត្រ​ពី​ផែនដី បើទោះបីជា​យើង​មិនបាន​ដឹង​សោះ​នៅពេលនោះ​ក៏ដោយ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​អំពី​អាចម៍ផ្កាយ​នេះ ដែល​ត្រូវបាន​រកឃើញ​ដំបូង​ក្នុង​ឆ្នាំ ១៩៨៣ អ្នកនាំពាក្យ​របស់​ណា​សាបាន​និយាយថា “​ជាមួយ​អង្កត់ផ្ចិត​ប្រហែល ៥ គីឡូម៉ែត្រ អាចម៍ផ្កាយ Phaethon គឺជា​អាចម៍ផ្កាយ​ធំ​បំផុត​ទី ៣ ហោះ​កាត់​ផែនដី ដែល​ត្រូវបាន​ចាត់ទុកថា “​មាន​គ្រោះថ្នាក់ “​។​

​ក្នុងអំឡុងពេល​ហោះហើរ​របស់​វា ទីភ្នាក់ងារ​អវកាស​ណា​សា​សង្ឃឹមថានឹង​ថត​បាន​រូបភាព​លម្អិត​នៃ​អាចម៍ផ្កាយ​នេះ​៕ ដោយ៖ រស្មីកម្ពុជា

Related image

Related image

Related Posts

About The Author

Add Comment

error: Content is protected !!