អស្ចារ្យណាស់! ម្ចាស់​បទ “PPAP” បាន​ជួប​ផ្ទាល់​ជាមួយ​ប្រធានាធិបតី​អាមេរិក និងនាយករដ្ឋមន្រ្តីជប៉ុន

តារា​ចម្រៀង​ល្បី​បែប​កំប្លែង Piko-Taro ដែល​ជា​ម្ចាស់​បទ “Pen-Pineapple-Apple-Pen” បាន​បង្ហោះ​រូប​ជាមួយ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ម្សិលមិញ។
នៅ​លើ​រូប​២​សន្លឹក​ដែល Piko-Taro បង្ហោះ មាន​សរសេរ​ពាក្យ​ថា៖ “ប្រធានាធិបតី ត្រាំ និង​នាយករដ្ឋមន្ត្រី (ជប៉ុន) Abe! វា​ជា​កិត្តិយស​មួយ (សម្រាប់​ខ្ញុំ)!”។ សូម​បញ្ជាក់​ថា កាល​ពី​ខែ​តុលា​កន្លង​ទៅ នៅ​ពេល​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រាប់​ថា លោក​ពិត​ជា​ចូលចិត្ត​ណាស់​នូវ​បទ​ចម្រៀង​របស់ Piko-Taro។

ដោយ​ឡែក ចៅ​ស្រី​លោក ត្រាំ និង​កូន​ស្រី​​លោក​ឈ្មោះ Ivanka Trump ក៏​ធ្លាប់​បង្ហោះ​វីដេអូ​ច្រៀង​ត្រាប់​តាម​បទ “PPAP” របស់ Piko-Taro ផង​ដែរ​នៅ​លើ​បណ្ដាញ​សង្គម Instagram កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦​កន្លង​ទៅ៕

Related Posts

About The Author

Add Comment

error: Content is protected !!