អត្ថប្រយោជន៍សំខាន់ៗទាំង ៧យ៉ាង របស់ផ្លែបំពេញរាជ្យ ដែលយើងមិនធ្លាប់បានដឹងពីមុនមក !

កំពីងរាជ គឺជាប្រភេទផ្លែឈើ ដែលត្រូវបានដាំដុះ នៅតំបន់ត្រូពិច
មិន តែប៉ុណ្ណោះទេ វាត្រូវបានគេជឿថា មានប្រភពមកពី តំបន់អាស៊ី
អាគ្នេយ៍។ ប្រិយមិត្តបានដឹងហើយថា កំពីងរាជ បានផ្តល់រសជាតិ
ជូរអែម ដែលគួរឲ្យចង់ទទួលទាន ម្តងហើយម្តងទៀត ប៉ុន្តែលោក
អ្នកដឹងទេថា ក្រៅពីមានរសជាតិ ជាប់ចិត្តហើយ វាក៏បានផ្តល់អត្ថ ប្រយោជន៍ ជាច្រើនសំរាប់សុខភាពផងដែរ។

ខាងក្រោម គឺជាអត្ថ
ប្រយោជន៍ សំខាន់ៗ របស់ផ្លែកំពីងរាជ ៖

១-ការពារជំងឺមហារីក៖ យោងទៅតាមការស្រាវជ្រាវ បានឲ្យដឹងថា
សារជាតិដែលមាន នៅក្នុងផ្លែកំពីងរាជ ទាំងអស់ អាចកាត់បន្ថយ
អត្រានៃការកើត ជំងឺដុះដុំសាច់ នៅក្នុងរាងកាយសត្វ កណ្តុរ។

ខណៈ
ពេលដែល វិទ្យស្ថានមហារីកជាតិ របស់ប្រទេសថៃ បានឲ្យដឹងថា ជាតិ
សរសៃ ដែលមាននៅក្នុង ផ្លែកំពីងរាជ អាចកាត់បន្ថយអត្រា នៃការកើត
ជំងឺ មហារីកគ្រប់ប្រភេទ បានផងដែរ។

២-ធ្វើឲ្យធ្មេញមានសុខភាពល្អ៖ កំពីងរាជ មិនត្រឹមតែអាច ការពារជំងឺ
មហារីក បានគ្រប់ប្រភេទទេ ប៉ុន្តែលោកអ្នក គ្រាន់តែ ទំពារកំពីងរាជ វា
អាចធ្វើឲ្យធ្មេញ អ្នកភ្លឺសស្អាត បានមួយកម្រិត លើសពីមុនទៅហើយ។

មិនតែប៉ុណ្ណោះទេ នៅពេលដែលអ្នក ទំពារកំពីងរាជនោះ វាធ្វើឲ្យបង្កើ់ន
នូវកម្រិត ទឹកមាត់ ដែលអាចជួយ ការពារជំងឺពុកធ្មេញ បង្កដោយបាក់
តេរី បានយ៉ាងមានប្រសិទ្ធភាព។

 

៣-កាត់បន្ថយកូឡេស្តូរ៉ល៖ ជាតិសរសៃ ដែលមាននៅក្នុងផ្លែកំពីងរាជ
បានដើរតូយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ជាតិខ្លាញ់ និង កាត់បន្ថយ កូ
ឡេស្តូរ៉ល នៅក្នុងរាងកាយអ្នក បានយ៉ាងមានប្រសិទ្ធភាព។

ដូច្នេះផ្លែ
កំពីងរាជ គឺជាជំរើសដ៏ល្អ បំផុត សំរាប់អ្នកមានជាតិខ្លាញ់ និង កូឡេស្តូ
រ៉ល ខ្ពស់នៅក្នុងរាយកាយ។

៤-ថែរក្យាតុល្យភាពទម្ងន់៖ មានបញ្ហាសុខភាពច្រើនណាស់ ដែលបង្ក ដោយ ការលើសទម្ងន់ ដូចជាជំងឺសាច់ដុំបេដូង , ជំងឺដាច់សរសៃឈាម
ខួរក្បាល និង ជំងឺលើសឈាមជាដើម។

ដូច្នេះហើយ បើចង់ការពារ ជំងឺ
ដែលបង្កដោយ ការលើសទម្ងន់នោះ លោកអ្នកគួរតែ ទទួលទាន ផ្លែកំពីង
រាជ ឲ្យបានញឹកញាប់ ពីព្រោះវា សំបូរដោយជាតិសរសៃ ដែលមានអត្ថ
ប្រយោជន៍ ក្នុងការរក្សាទំងន់របស់អ្នក ។

៥-បង្កើនប្រព័ន្ធភាពស៊ាំ៖ អ្វីដែលពិសេស របស់ផ្លែកំពីងរាជ នោះ គឺជាអាចបង្កើនប្រព័ន្ធភាពស៊ាំ ដោយសារតែ វាសំបូរទៅដោយ សារធាតុ ប្រឆាំងអុកស៊ីតកម្ម។ ម្យ៉ាងវិញទៀត យោងទៅតាមការស្រាវជ្រាវថ្មីៗនេះបានឲ្យដឹងថា វានឹងរក្សា និង បង្កើនប្រព័ន្ធភាពស៊ាំ កាន់តែមាន ប្រសិទ្ធភាព នៅពេលដែលអ្នកមានភាពតានតឹង។

៦-ការពារជំងឺឬសដូងបាត៖ ជំងឺឫសដូងបាត ជាជំងឺដែលរំារ៉ៃ និងមិន
ងាយព្យាបាលឡើយ។ ដូច្នេះហើយ លោកអ្នកគួរតែ ទទូលទាន កំពីងរាជ ឲ្យបានញឹកញាប់ ដោយសារតែ ការស្រាវជ្រាវ បានឲ្យដឹងថា សារធាតុ ដែល មាននៅក្នុងផ្លែកំពីងរាជ អាចការពារ និង កាត់បន្ថយអត្រា នៃការកើត ជំងឺឫសដូងបាត បានយ៉ាងមានប្រសិទ្ធភាពផងដែរ។

៧-អាចកំចាត់ជំងឺរាគនិងទល់លាមក៖ អ្វីដែលលោកអ្នក នឹកស្មាន មិនដល់នោះ គឺ ផ្លែកំពីងរាជអាច ព្យបាលលោកអ្នក ពីជំងឺរាគ និងទល់លាមក ក្នុងពេលតែមួយ។ ព្រោះថា ជាតិសរសៃ នៅក្នុងផ្លែកំពីងរាជ បានស្រូបយកជាតិទឹក នៅពេលដែលអ្នករាគ និងផ្តល់ជាតិទឹកវិញ នៅពេល អ្នកទល់លាមក។ ដូច្នេះ សំរាប់អ្នកដែលមានអាការៈ ទល់លាមក និងរាគ គួរតែទទួលទាន ផ្លែកំពីងរាជ ព្រោះវាអាចជាថ្នាំ ព្យាបាលជំងឺទាំងពីរនេះ ពីថ្នាំធម្មជាតិ៕

Related Posts

About The Author

Add Comment

error: Content is protected !!