ហ្វេសប៊ុក គឺ​ជា​បណ្ដាញ​សង្គម​មួយ ដែល​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​និយម​ប្រើប្រាស់ ក្នុង​គោល​បំណង​ផ្សេងៗ​គ្នា។

ហ្វេសប៊ុក គឺ​ជា​បណ្ដាញ​សង្គម​មួយ ដែល​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​និយម​ប្រើប្រាស់ ក្នុង​គោល​បំណង​ផ្សេងៗ​គ្នា។ យ៉ាង​ណា​មិញ បញ្ហា​កំពុង​ក្ដៅ​គគុក​មួយ កំពុង​កើត​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​នេះ គឺ​ការ​លួច​យក​គណនី ឬ​ក៏​ទំព័រ​ហ្វេសប៊ុក (Facebook Page) ដើម្បី​បន្លំ​អត្តសញ្ញាណ និង​យក​ទៅ​ប្រើ​ក្នុង​គោល​បំណង​អាក្រក់ ដូចជា បង្កាច់​បង្ខូច​ឈ្មោះ​ជា​ដើម។
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សិល្បករ​ខ្មែរ​មួយ​ចំនួន ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​មហាជន ក៏​ធ្លាប់​ត្រូវ​បាន​គេ​លួច​(Hack) យក​គណនី ឬ​ទំព័រ​ហ្វេសប៊ុក​ផង​ដែរ កាល​ពី​ពេល​ថ្មីៗ ដែល​មាន​ដូចជា៖
១). នាយ​ពែកមី

ទំព័រ​ហ្វេសប៊ុក​ឈ្មោះ “Pek Mi CBS” ដែល​មាន​ចំនួន Like ជាង ៧៥​ម៉ឺន​នាក់ របស់​តារា​កំប្លែង​ល្បី​ឈ្មោះ​រូប​នេះ ត្រូវ​បាន​គេ​លួច​យក​កាល​ពី​ម្សិលមិញ។ បច្ចុប្បន្ន លោក​កំពុង​បង្កើត​ទំព័រ​ហ្វេសប៊ុក​ថ្មី ដែល​មាន​ឈ្មោះ​ថា “Pek Mi”។
២). តារា​ចម្រៀង យូរី

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ តារា​ចម្រៀង យូរី ធ្លាប់​បាន​ប្រកាស​ថា គណនី​ឈ្មោះ Yuri Susu លែង​ជា​កម្មសិទ្ធិ​នាង​ទៀត​ហើយ ព្រោះ​ត្រូវ​បាន​ជន​ជាតិ​អារ៉ាប់​លួច Hack យក​ទៅ​បាត់។
៣). តារា​ចម្រៀង អ៊ួង សូរិយា

គណនី និង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ត្រូវ​គេ​លួច​យក​ទៅ នៅ​អំឡុង​ខែ​មេសា តែ​ជា​សំណាង​ល្អ លោក​អាច​យក​គណនី​មក​វិញ​បាន។ ប៉ុន្តែ ទំព័រ​ហ្វេសប៊ុក​ត្រូវ​បាត់​ទាំង​ស្រុង​ទៅ​ហើយ។
៤). តារា​សម្ដែង ណា ខុន

នា​ចុង​ខែ​មករា​កន្លង​ទៅ ណា ខុន ធ្លាប់​ប្រាប់​ឲ្យ​ដឹង​ថា គណនី​ហ្វេសប៊ុក​ឈ្មោះ Nakhon Krex ដែល​លោក​បង្កើត​តាំង​ពី​ឆ្នាំ​២០១១ ត្រូវ​បាន​បាត់បង់​ហើយ ដោយសារ​តែ​ការ Hack ពី​ជន​មិន​ស្គាល់​មុខ។ យ៉ាង​ណា​មិញ លោក​បាន​បង្កើត​គណនី​ថ្មី ដោយ​ប្រើ​ឈ្មោះ​ដដែល។
៥). តារា​ចម្រៀង ម៉ៅ ហាជី

លោក ម៉ៅ ហាជី បាន​បង្កើត​គណនី​ថ្មី​ឈ្មោះ Mao Hachi ជំនួស​ឲ្យ​គណនី​ចាស់​ដែល​ត្រូវ​គេ​លួច​យក​ទៅ​អំឡុង​ខែ​ឧសភា។
៦). តារា​សម្ដែង/ពិធីការិនី ថន លក្ខិណា

ពាក់​កណ្ដាល​ខែ​ឧសភា គណនី​តារា​សម្ដែង​និង​ជា​ពិធិការិនី ថន លក្ខិណា ត្រូវ​គេ​លួច​យក​ទៅ​បាត់។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​លោក ឆឹម សក្កដា ដែល​ជា​សិល្បករ​ដូច​គ្នា។
៧). តារា​សម្ដែង ផាត់ ផាន់ណា

មិន​ខុស​ពី ថន លក្ខិណា ប៉ុន្មាន​នោះ​ទេ តារា​សម្ដែង ផាត់ ផាន់ណា ក៏​បាន​បាត់​គណនី​ហ្វេសប៊ុក​ផង​ដែរ នៅ​អំឡុង​ខែ​ឧសភា​ដូច​គ្នា។ យ៉ាង​ណា​មិញ ផាន់ណា បាន​បង្កើត​គណនី​ថ្មី​សម្រាប់​ប្រើប្រាស់​វិញ​ហើយ៕

Related Posts

About The Author

One Response

  1. keeping kids busy
    August 27, 2017

Add Comment

error: Content is protected !!