ស្នេហាឥតព្រៀងទុក ជាមនុស្សធ្លាប់ខូចចិត្តដូចគ្នា ជួបគ្នាចុងក្រោយបានរៀបការជាមួយគ្នា!!!

គូរសង្សារមួយគូរបាននិយាយពីប្រវត្តិស្នេហារបស់គេមួយផុសចូលក្នុងហ្វេសប៊ុកដែលធ្វើអោយមនុស្សគ្រប់គ្នាចូលទៅCommentនឹងចែករំលែកតៗគ្នា ជាច្រើន ដែលស្នេហាមួយនេះបានបង្ហាញថា ពួកគេធ្លាប់​ជាមនុស្ស ខូចចិត្តដូចគ្នា ដល់ថ្នាក់មិនចង់គិតរឿងស្នេហាទៀតឡើយ តែចុងក្រោយ ពួកគេបានជួបគ្នា ពួកគេបានផ្លាស់ប្តូរគំនិតនោះចោលចុងក្រោយក៏បាន រៀបការជាមួយគ្នាចង់ដឹងប្រវត្តិស្នេហាពួកគេយ៉ាងណានោះតោះទៅអាន​អត្ថបទខាងក្រោមទាំងអស់គ្នា៖

Chanphal Ly៖ ស្នេហាឥតព្រៀងទុក!!! តើវាជានិស្ស័យ? វាសនា? រឺក៏ជាការតាក់តែងឡើង? ចំពោះខ្ញុំវិញវាជាការខិតខំប្រឹងប្រែង ចេះអត់អោនអោយគ្នា តស៊ូដើម្បីនៅជាមួយគ្នា…ខ័ណ្ឌ ត្រឹមនេះចុះ ងាកមកមើលរឿងពិតរបស់ខ្ញុំបន្តិច វាប្រហែលជាកថាខណ្ឌ័នោះទេ…តោះ!!! ពីមុនខ្ញុំជាមនុស្សម្នាក់ដែលខូចហើយបាត់បង់នឹងស្នេហា មួយថ្ងៃៗដើរផឹកស៊ីហើយ(a bit messy)មិនដែលខ្វល់ពីខ្លួនឯង។ បងប្រុសខ្ញុំក៏បានថាអោយខ្ញុំ​ កុំរញ៉េរញ៉ៃពេកអញមើលទៅឯង​សព្វថ្ងៃនេះរញ៉េរញ៉ៃខ្លាំងណាស់(មានស្រីៗច្រើនតាមពិតទៅពួកគេជាមិត្តរបស់ញ៉ុមនោះទេ។

មកដល់ថ្ងៃមួយ,ថ្ងៃទី១៧ តុលា គាត់បានមកនិយាយខ្ញុំថា គាត់ចង់recommendប្អូនស្រីធម៍គាត់ឲ្យខ្ញុំ ម្នាក់នោះឈ្មោះនីតា(Kh’uxx) ដែលសព្វថ្ងៃគឺជាមនុស្សម្នាក់ដែលសំខាន់បំផុតចំពោះខ្ញុំ។ វាដូចជាចៃដន្យណាស់ដែរ ដែលពួកយើងទាំងពីរជាមនុស្សដែលមាន ការខូចចិត្តនឹងស្នេហា ហើយនឹងលែងចង់ជឿពីស្នេហាទៀតឡើយ, ចាប់តាំងពីថ្ងៃដែលបងប្រុសខ្ញុំrecommended យើងទាំងពីរមក, ខ្ញុំក៏ចាប់ផ្តើមទាក់ទងគាត់ chatទៅគាត់ផ្ញើphotoអោយគាត់រាល់ថ្ងៃ។ល។

ថ្ងៃទី២៧វិច្ឆិកាគឺជាថ្ងៃគាត់ព្រមទទួលយករូបខ្ញុំធ្វើជាមនុស្សពិសេស​របស់គាត់ចាប់តាំងពីពេលនោះមកពួកជួបគ្នារៀងរាល់ល្ងាចមិនដែលខាន ពីមួយថ្ងៃទៅមួយថ្ងៃពួកយើងកាន់ចង់ជួប កាន់តែនឹកគ្នាលើសដើម ទោះបីម្នាក់ៗរវល់ពីការងាររបររកស៊ីរៀងខ្លួនក៏ដោយ ក៏ឆ្លៀតណាត់ជួបគ្នា​ឲ្យទាល់តែបានដែល…មានថ្ងៃមួយពួកយើងទាំង២គិតថាចុះបើយើង​យកលុយនិងពេលវេលារៀងរាល់ល្ងាច បែរមករកស៊ីជាមួយវិញវាមិនចំនេញ​ទាំងសងខាងហើយពួកយើងក៏បាននៅជិតគ្នាកាន់តែបានយូរ។

ចាប់ពីពេលនោះមកពួកយើងទាំង២ក៏បានបើកហាងមួយឈ្មោះថា 17Oct. វារំលឹកទៅដល់ថ្ងៃដែលខ្ញុំទាំង២ចាប់ផ្តើមស្គាល់គ្នា។ ខ័ណចុះបន្ទាត់….ហត់រឺនៅផឹកទឹកបន្តិចសិនទៅមុនអានបន្តទៀត😂😂😂🙏🏻🙏🏻ហើយហាងនេះដែលវាជាដើមទុនមួយ ដែលពួកយើងទាំង២យកវាមកសន្សំលុយការជាមួយគ្នាហើយថ្ងៃនេះដែរពួកយើងបានសម្រេចនូវជំហ៊ានទី១របស់យើងហើយ វាគឺថ្ងៃដែលពួកយើងបានភ្ជាប់ពាក្យជាមួយគ្នា។

ពួកយើងខិតខំប្រឹងប្រែងទំរាំបានថ្ងៃនេះ វាជាថ្ងៃofficially ដែលover the world knew that you are mine👰🏻… តើអ្នកជឿទេមកដល់ពេលនេះពួកយើងទាំងពីរមិនដែលឈ្លោះគ្នា? មិនបាច់ជឿទេគ្មាននរណាម្នាក់នៅជាមួយគ្នារាល់ថ្ងៃមិនដែលទាស់សំដីគ្នាទេ វាដូចគេថាចាននៅក្នុងរាវគង់តែប៉ះទង្គិចគ្នាប៉ុន្តែយើងត្រូវដឹងថាគ្មាន មនុស្សណាម្នាក់ល្អគ្រប់១០នោះទេ ហើយក៏គ្មាននរណាម្នាក់ចង់ខុសនោះដែរ ដូច្នេះយើងត្រូវចេះអត់អោនអោយគ្នាទៅវិញទៅមកទើបទំនាក់ទំនងមួយនេះអាចនៅគង់វង្សរហូត ហើយគួរយកពេលវេលាដែលប្រើប្រាស់រាល់ថ្ងៃនេះ យកមកប្រើឲ្យមានតំលៃ ក៏ដូចជាអ្វីដែលពួកខ្ញុំទាំងធ្វើសព្វថ្ងៃនេះ។

សូមអរគុណទៅបងប្រុស Ly Sennan របស់ញ៉ុមដែលបានជួយជ្រំជ្រែញ និងស្រលាញ់…ជាពិសេសខ្ញុំមិនដែលនឹកស្មានទៅដល់ថាខ្ញុំនឹងមាន ថ្ងៃនេះទេ អរគុណនូវការស្រលាញ់ ការជឿទុកចិត្ត ការយកចិត្តទុកដាក់ ការបារម្ភ និងរាល់អ្វីដែលអូនបានធ្វើ បងចង់និយាយថាបងស្រលាញ់ អូនណាស់ myគូដណ្តឹង❤️Nita Pin

     

Related Posts

About The Author

Add Comment

error: Content is protected !!