សហរដ្ឋអាមេរិក «បញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះរុស្ស៊ី» ក្រោយយន្តហោះ​ចម្បាំង SU-27 ហោះស្ទាក់យន្តហោះអាមេរិក នៅលើដែនអាកាសសមុទ្រ​ខ្មៅ!

​(វ៉ាស៊ីនតោន)៖ ក្រសួង​ការពារជាតិ​អាមេរិក នៅ​ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក) បានអះអាង​ថា យន្ដហោះ​ចម្បាំង​រុស្ស៊ី SU-27 បានធ្វើសកម្មភាព​ហោះហើរ​ ដោយមិនមាន​បទដ្ឋាន សុវត្ថិភាព​ចំពោះមុខយន្ដហោះ​ចម្បាំង​អាមេរិក U.S. EP-3 នៅក្នុង​ដែន​អាកាសអន្តរជាតិ​ នៅឯតំបន់សមុទ្រខ្មៅ​ កាលពីព្រឹក​ថ្ងៃដដែល។ នេះបើតាម​ការ​ចេញ​ផ្សាយ​ដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។

ជុំវិញឧប្បដិហេតុ​នេះដែរ ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោកស្រី ហ៊ីធើ ណឺត (Heather Nauert) បានបញ្ជាក់ថា សហរដ្ឋអាមេរិក​បានសម្ដែង​ក្ដីព្រួយ បារម្ភក្នុងកំរិត​ខ្ពស់​ ចំពោះសកម្មភាព​គ្មានបទដ្ឋាន​សុវត្ថិភាព របស់យន្ដហោះ​ចម្បាំងរុស្ស៊ី។ តែយ៉ាងណា​ក៏ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី RIA បានរាយការណ៍​ថា យន្ដហោះ​ចម្បាំង រុស្ស៊ីបានហោះ​ស្ទាក់យន្ដហោះ​ចម្បាំងអាមេរិក​មួយគ្រឿង​ធុន EP-3E Aries II ដើម្បីរារាំងមិន​ឱ្យហោះរំលោភ​ចូលក្នុងដែន​អាកាសរុស្ស៊ី។

គួរបញ្ជាក់ថា នេះមែនជា​លើកទីមួយ​ឡើយ ដែលសហរដ្ឋអាមេរិក​ចោទប្រកាន់​រុស្ស៊ីបែបនេះ ហើយវាក៏នឹង​មិនក្លាយ​ជាលើកចុងក្រោយ​ដែរ ដែលមហាអំណាច​ទាំងពីរចោទ​ប្រកាន់គ្នា ទៅវិញ​ទៅមក ខណៈទីក្រុង​ម៉ូស្គូ និង​សហរដ្ឋអាមេរិក កំពុងបង្កើន​សកម្មភាព​យោធា​របស់ខ្លួន កាន់តែច្រើន​នៅលើ​ដែនអាកាស​ នៃតំបន់​សមុទ្រខ្មៅ៕

Image result for យន្តហោះ​ចម្បាំង SU-27

Image result for យន្តហោះ​ចម្បាំង SU-27

Image result for យន្តហោះ​ចម្បាំង SU-27

Related Posts

About The Author

Add Comment

error: Content is protected !!