សម្លេងសន្ទនាសម្ងាត់៖ លោក ជុន ច័ន្ទបុត្រ បកអាក្រាតថា អាមេរិកដាក់គំនាបមិនឱ្យអាស៊ីសេរី ផ្សាយពីចំណុចអវិជ្ជមានរបស់អាមេរិក

(ភ្នំពេញ)៖ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី (RFA) ផ្នែកខេមរភាសា បានបកអាក្រាតយ៉ាងខ្លាំងក្លាទៅកាន់សហរដ្ឋអាមេរិកថា បានដាក់គំនាបដល់ វិទ្យុអាស៊ីសេរីមិនឱ្យផ្សព្វផ្សាយ អំពីភាពអវិជ្ជមានណាមួយរបស់អាមេរិកតាំងពីដើមរហូតដល់ពេលនេះ ដែលការដាក់បំរាមបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព វិជ្ជាជីវៈ និងភាពឯករាជ្យរបស់ប្រព័ន្ធផ្សព្វផ្សាយ។

លោក ជុន ច័ន្ទបុត្រ បានប្រាប់យ៉ាងដូច្នេះថា៖ «អាស៊ីសេរីអត់រាយការណ៍ពីអាមេរិកកាំទេ ដូច្នេះទោះបីអាមេរិកកាំងធ្វើខុសយ៉ាងណាក៏ដោយ ក៏អាស៊ីសេរីអត់ផ្សាយដែរ ពីព្រោះថា យើងអត់មានផ្សាយពីរឿងនោះទេ អាហ្នឹងការងាររបស់ VOA ទៀតហើយ ហើយ VOA គេផ្សាយគោលនយោបាយរបស់អាមេរិកកាំង តែតាមពិត កាសែតអាមេរិកកាំង ច្រើនណាស់ តែរដ្ឋាភិបាលអាមេរិកកាំងធ្វើខុសគឺ ជេរពេញណាពេញណី មាន CNN មានស្អីៗ BBC អីហ្នឹង ជេរដ្ឋាភិបាលអាមេរិកកាំង កាសែតយើងអត់ឲ្យ រាយការណ៍ពីអាមេរិកកាំងទេ យើងអត់មានអ្នកយកព័ត៌មានសម្រាប់រាយការណ៍ពីអាមេរិកកាំងទេ»

ការបកអាក្រាតអាមេរិក ដោយលោក ជុន ច័ន្ទបុត្រ បានធ្វើឡើងនៅចំពោះមុខ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងលោក សុខ រដ្ឋា (ហៅ រដ្ឋា វិសាល) ក្នុងពេលទទួលទានអាហារជាមួយគ្នា នៅក្នុងភោជនីយដ្ឋានមួយឈ្មោះ «ដាល់» ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ។ ក្នុងពេលទទួលទានអាហារនោះ លោក ជុន ច័ន្ទបុត្រ បានសន្ទនាជាមួយលោក ម៉ៅ សុផាន់ រយៈពេល ១ម៉ោង៤៥នាទី ហើយត្រូវបានឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បង្ហាញទម្លាយខ្សែអាត់សម្លេងនេះ។

Related Posts

About The Author

Add Comment

error: Content is protected !!