សម្ភារៈយោធាឥតសំណង ដែលផ្តល់ដោយ កងទ័ពរំដោះប្រជាមានិតចិន ជូនដល់មន្ទីរពេទ្យព្រះកេតុមាលា

នៅព្រឹកថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្ដេចឧបនាយរដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលជំនួយ សម្ភារៈយោធាឥតសំណង ដែលផ្តល់ដោយ កងទ័ពរំដោះប្រជាមានិតចិន ជូនដល់មន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យទាហាន)។

នៅក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញជាសហអធិបតីដោយ លោក ស្យង់ បូ (Xiong Bo) ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលចិន រួមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕




 

Related Posts

About The Author

Add Comment

error: Content is protected !!