សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​ប្រាក់រង្វាន់​ដល់​កីឡាករ​ជ័យលាភី ២១១ នាក់​

(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ផ្តល់​កិត្តិយស​ប្រគល់​ប្រាក់រង្វាន់​រាជរដ្ឋាភិបាល ជូន​កីឡាករ​កីឡាការិនី​ដែល​បានឈ្នះ​មេដាយមាស​​ក្នុងការ​ប្រកួត SEA Games លើក​ទី​២៩ និង​ការប្រកួត​ជើងឯក​គ្រប់​កម្រិត​អន្តរជាតិ​កន្លងទៅ​ថ្មីៗ​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​សប្បាយរីករាយ និង​អបអរសាទរ​ចំពោះ​ជ័យលាភី​កីឡាករ​កីឡា​ការី​នី​ចំនួន ២១១ នាក់​ដែល​ទទួលបាន​មេដាយមាស មេដាយប្រាក់ និង​មេដៃ​សំ​រិ​ទ្ឋ​។ សម្តេច​តេ​ជោ បាន​កោតសរសើរ និង​អគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​ម្នាក់ៗ និង​ការខិតខំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា សហព័ន្ធ​កីឡា គ្រូបង្វឹក​ទាំងអស់ ដែល​កន្លងមក​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​វិស័យ​កីឡា​ជាតិ​អោយ​កាន់តែ​រីកចម្រើន​។​

​នៅក្នុង​ថ្ងៃនេះ គឺ​សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​បានផ្តល់​ថវិកា​ផ្ទាល់ខ្លួន​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី​ជ័យលាភី និង​គ្រូបង្វឹក​ចំនួន $109,000 បន្ថែម​ទៅលើ​ថវិកា​រាជរដ្ឋាភិបាល​ដែល​បាន​ចំណាយ​ប្រមាណ ១២​ពាន់​៥០០​លាន​រៀល​។ នេះ​គឺជា​ការលើកទឹកចិត្ត​យ៉ាងខ្លាំង​ដល់​កីឡាករ​កីឡាការិនី​អោយខិត​ខំប្រឹងប្រែង​ខ្លាំង​ឡើង​ថែមទៀត​។ ទន្ទឹមនឹង​នោះដែរ សម្តេច​តេ​ជោ បាន​ណែនាំ និង​លើកទឹកចិត្ត​ក្មួយៗ​កីឡាករ​អោយមាន​ភាពថ្លៃថ្នូរ​ស្អាតស្អំ កុំ​ធ្វើ​ដើម្បី​តែ​ប្រាក់​មួយ​មុខ​។ ព្រោះនេះ​ជា​កិត្តិយស​របស់​កីឡាករ​ផ្ទាល់ខ្លួន​ផង និង​ជា​កិត្តិយស​របស់​ជាតិ​ផង​។​

​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​កីឡាករ​កីឡា​ការី​នី​ដែល​ទទួលបាន​មេដាយ​ខាងលើ និង​បាន​ជូនពរ​កូនក្មួយៗ​កីឡាករ​កីឡាការិនី​ទាំងអស់​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត ជាពិសេស​នៅក្នុង​ការប្រកួត​កីឡា SEA Games នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២៣ ខាងមុខ​។ ពិធី​នេះ​បានបញ្ចប់​ប្រកបដោយ​បរិយាកាស​ស្និ​ទ្ឋ​ស្នាល និង​រីករាយ​ក្រៃលែង​៕​អត្ថបទ​៖FB​សម្តេច​តេជោ

Related Posts

About The Author

Add Comment

error: Content is protected !!