សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា នៅ​លើ​ពិភព​ក​ពុំ​មាន​ប្រទេស​ណា​ដែល​មិន​មាន​បញ្ហា​ប្រឈម​នោះ​ឡើយ​

ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​មានប្រសាសន៍​ទៅកាន់​កម្មករ និយោជិត​ជាង​១​ម៉ឺន​៣​ពាន់​នាក់ មកពី​រោងចក្រ​ចំនួន​១៣ នៅ​តំបន់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ថា នៅ​លើ​ពិភពលោក​នេះ ពុំ​មាន​ប្រទេស​ណាមួយ​ដែល​មិន​មាន​បញ្ហា​ប្រឈម​នោះ​ឡើយ​។​

​​មានប្រសាសន៍​ក្នុង​ជំនួប​សំណេះសំណាល​របស់​សម្តេច​ជាមួយ​កម្មករ និយោជិត នា​ព្រឹក​ថ្ងៃទី​៣ ​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​សម្តេច ​បាន​ឡើ​ក​ឡើង​ថា អ្នក​ដែល​មើល​កម្ពុជា​ឃើញ​អាក្រក់​គឺជា​អ្នក​ដែល​មើល​បញ្ច្រាស​ថ្ងៃ ប៉ុន្តែ​អ្នក​ដែល​មើល​កម្ពុជា បណ្តោយ​ថ្ងៃ នោះ​គឺ​មើលឃើញ កម្ពុជា​ល្អ​។​

​​​សម្តេច​ ក៏បាន​យក​ឱកាស​នេះ​តប​ទៅនឹង​អ្នក​ដែល​តែងតែ​រិះគន់​មកលើ​រាជរដ្ឋាភិបាល​ថា នៅលើ​ពិភពលោក​នេះ គឺ​មិន​មាន​ប្រទេស​ណាមួយ​ដែល​មិន​មាន​បញ្ហា​ប្រឈម​នោះឡើយ​។​

សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​រម្លឹក​ជូន​កម្មករ និយោជិត ក៏ដូចជា​ជនរួមជាតិ​អំពី​ប្រ​វត្ត​រឿងរ៉ាវ​នៃ​ការ​ខិតខំ​តស៊ូ​រំដោះប្រទេស​ជាតិ​របស់​ស​ម្តេច ដែល​នៅ​ថ្ងៃ​ខាងមុខនេះ ខ្សែភាពយន្ត​ឯកសារ​មួយ ស្តីពី​សកម្មភាព​របស់​សម្តេច​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការសង្គ្រោះ​ជាតិ​ពី​អតីតកាល នឹងត្រូវ​ចាក់ផ្សាយ​តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា ទូរទស្សន៍​ក្នុងស្រុក​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។

សម្តេច​បន្តថា តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​បានកំណត់​យក​ថ្ងៃទី​២៩​ធ្នូ​ឆ្នាំ​១៩៩៨ ជា​ថ្ងៃ​បញ្ចប់សង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា​។ ទាក់ទង​នឹង​បញ្ហា​នេះ​សម្តេច​រម្លឹកថា សង្គ្រាម​នៅ​កម្ពុជា​ពី​អតីតកាល​គឺ​បាន​បង្ករ​ឡើង​ដោយ​អ្នក​ជំនាន់​មុន ប៉ុន្តែ​សម្តេច​គឺជា​អ្នកទទួលខុសត្រូវ​ក្នុងការ​បញ្ចប់សង្គ្រាម​នេះ ដោយបាន​នាំមក​នូវ​ការអភិវឌ្ឍ​រីកចម្រើន​រហូតមកដល់​សព្វថ្ងៃ​។

សម្តេច​បាន​តប​ទៅ​មនុស្ស​មួយចំនួន​ថា​អ្នក​ដែល​តែងតែ​លើកឡើង ដោយ​មិនឱ្យ​រម្លឹក​ពី​អតីត​កាលនោះ បើ​ដូច្នេះ អ្នកនោះ​ក៏​មិនគួរ​ចាំបាច់​រម្លឹក ដឹងគុណ ទៅដល់​ឪពុក ម្តាយ របស់ខ្លួន នោះដែរ​។ ជាទូទៅ​កូន​ក​ត្ត​ញ្ញូ គឺ​គេ​តែងតែ​ធ្វើ​ផ្សេងៗ​ដើម្បី​ជាការ​តបស្នង​រម្លឹក​ដឹងគុណ​ទៅដល់​ឪពុក ម្តាយ​របស់គេ គឺ​ខុសពី​ជន​អគតិ​មួយចំនួន​ដែល​តែងតែ​លើកឡើង​មិនឱ្យ​រម្លឹក​ឡើងវិញ​ពី​អតីតកាល​នៃ​ការតស៊ូ គ្រប់បែបយ៉ាង​នាំមក​សន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់​និង​ការអភិវឌ្ឍ​រីកចម្រើន​ដល់​ប្រទេសជាតិ​និង​ប្រជាជន​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ ៕<

 

Related Posts

About The Author

Add Comment

error: Content is protected !!