សម្តេច​តេ​ជោ ហ៊ុន សែន​៖ ឆ្នាំ ២០១៨ ត្រូវតែ​ជា​ឆ្នាំ ដែលមាន​ការអភិវឌ្ឍ​ល្អ​

(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា ឆ្នាំ​២០១៨​នេះ​ត្រូវខិតខំ​ធ្វើ​​យ៉ាងណា​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាកា​ន់​តែ​រឹងមាំ កាន់តែ​លូតលាស់ ធ្វើ​ឲ្យ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​របស់​យើង​កាន់តែ​ត្រូវបាន​ធានា រាប់ទាំង​ការបោះឆ្នោត​ទាំង​ព្រឹទ្ធសភា និង​ការបោះឆ្នោត​សាកល ត្រូវធ្វើ​ឲ្យ​បានល្អ និង​សុខសន្តិភាព តម្លាភាព ប្រជាធិបតេយ្យ​ដែល​​បក្សនយោបាយ និង​ចូលរួម​យ៉ាងច្រើន នៅពេល​បោះឆ្នោត​ខាងមុខ​នោះ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ក្នុង​ពិធី​សម្ភោ​ធ​អគារ​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។​
​ ​
​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ “​ឆ្នាំ ២០១៨ ត្រូវតែ​ជា​ឆ្នាំ ដែលមាន​ការអភិវឌ្ឍ​ល្អ​ព្រោះ​ជា​ឆ្នាំ​ដំណាក់កាល​ចុងក្រោយ ​នៃ​នីតិកាល​ទី​៥ ដើម្បី​ឈាន​ឆ្ពោះទៅ​នីតិកាល​ទី​៦ …”​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សង្ឃឹមថា «​ការបោះឆ្នោត​ព្រឹទ្ធសភា​អាច​មា​​ន​ត្រឹមតែ ៤ គណបក្ស​តែប៉ុណ្ណោះ តែ​ខ្ញុំ​កំពុង​មើលឃើញថា បោះឆ្នោត​សាកល នៅ​ថ្ងៃទី ២៩ ខែកក្កដា ២០១៨ និង​មាន​គណបក្ស​ច្រើន ចូលរួម​បោះឆ្នោត »​។​
​ ​
​ជាមួយនេះ សម្តេច​តេ​ជោ ក៏បាន​បង្ហាញ​ពី​ការបញ្ចប់​ការ​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​របស់​សម្តេច ដែល​អាច​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៨ គឺ​បានន័យថា សម្តេច នឹង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី រយៈពេល ២ អាណត្តិ​ទៀត​។ សម្តេច​បានចាត់ទុក​ថា​នេះ​ជាការ​ប្តេជ្ញាចិត្ត​របស់​​សម្តេច​រួចហើយ​។ សម្តេច​តេ​ជោ បាន​បន្តថា អាណត្តិ​នាយករដ្ឋមន្ត្រី គ្មាន​ការកំណត់​ទេ ព្រោះ​នាយករដ្ឋមន្ត្រី គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​បោះ​​ឆ្នោត​ឲ្យ​រដ្ឋសភា ។ វា​ខុសពី​ប្រធានាធិបតី ដែល​បោះឆ្នោត​ដោយផ្ទាល់​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បន្តថា​សម្តេច​បាន​កាន់​​តំណែង​ជា​នាយករដ្ឋមន្ត្រី ៣៣ ឆ្នាំ​ហើយ ដូចនេះ បើ​ថែម​១០​ឆ្នាំ​ទៀត ក៏​មិនទាន់​ចាស់​ទៅណា​ដែរ​។

​សម្តេច​បានបង្ហាញ​ពី​គោលបំណង​ដែរ​ថា សម្តេច​បន្ត​កាន់តំណែង​រយៈពេល​១០ ឆ្នាំ​ទៀត គឺ​ក្នុង​គោលបំណង​អមដំណើរ​ជាមួយ​ប្រជាជន​​កម្ពុជា ដើម្បី​ចូលទៅ​ឲ្យ​កៀក​ជាមួយនឹង​ប្រទេស ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ ។ បើ​គិតពី​អាណត្តិ នៃ​សភា ២​អាណត្តិ គឺ​ឆ្នាំ​២០២៨ ទើប​សម្តេច​ដកខ្លួន​ចេញ ។ អញ្ចឹង​វា​កៀក​ទៅ​ពេលវេលា​មួយ ដែល​ប្រទេស​កម្ពុជា នឹង​ក្លាយជា​ប្រទេស​ដែល​​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ហើយ​មហិច្ឆតា​របស់​យើង គឺ​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ សម្តេច​ជឿជាក់ថា កម្ពុជា​ធ្វើបាន​សំខាន់បំផុត ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព និង ស្ថិរភាព​នយោបាយ​ឲ្យ​បាន ។
​ ​
​គួរ​ថា​រម្លឹកថា ខួប​៣៣​ឆ្នាំ​នៃ​ការ​កាន់តំណែង ជា​នាយករដ្ឋមន្ត្រី​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន (១៤ មករា ១៩៨៥)​នោះ សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍ថា «​ខ្ញុំ​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក ដោយបាន​ចាប់ផ្តើម​ពី​ការយក​ជីវិត​ធ្វើជា​ដើមទុន​។ តែ​ខ្ញុំ​បាន​ស្ថិតនៅក្នុង​តំណែង នាយករដ្ឋមន្ត្រី ៣៣ ឆ្នាំ​ហើយ ហើយ​ជឿជាក់ថា នៅក្នុង​ការបោះឆ្នោត​ខាងមុខ គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ជោគជ័យ​ទៀត ដើម្បី​ផ្តល់ឱកាស​ឲ្យ​ខ្ញុំ ធ្វើជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​…»​។​ ​ ​ ​ ​ ​ ​​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា សម្តេច​បាន​ដឹកនាំ​ប្រទេស​កម្ពុជា អស់​រយៈពេល ៣៣ ឆ្នាំ​កន្លងមកនេះ មិនមែន​ធ្វើឡើង តាមរយៈ​ការប្រើ​អាវុធ ឬ​អំណាច​ផ្ដាច់ការ ដូច​របប​មុនៗ​នោះឡើយ​។​

​សម្តេច​តេ​ជោ ថ្លែងថា​៖«​រយៈពេល ៣៣ ឆ្នាំ មិនមែន​រស់​ដោយសារ​ចុង​កាណុង ហើយក៏​មិនមែន​រស់​ដោយ​អំពើ​ផ្ដាច់ការ​ដែរ​។ ផ្ដាច់ការ​ពិតប្រាកដ​គឺ​ប៉ុល ពត ប៉ុន្ដែ ប៉ុល ពត ក៏​រស់​បានត្រឹមតែ​រយៈ​ពេល ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ។ លន់ នល់ ក៏​ផ្ដាច់ការ ដោយមាន​ការគាំទ្រ​រប​ស់​កងទ័ព​អាមេរិក​ទៀតផង ប៉ុន្ដែ គេ​រស់​ត្រឹម ៥​ឆ្នាំ​។ សម្រាប់​ខ្ញុំ​ឆ្លងកាត់​នូវ​ពេលវេលា​ដ៏​លំបាក ដែល​ចាប់ផ្ដើម​ពី​ការយក​ជីវិត​ធ្វើ​ដើមទុន​» ៕​ដោយ​៖រស្មីកម្ពុជា


Related Posts

About The Author

Add Comment

error: Content is protected !!