សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ សម្រាប់រៀបចំពាន Hun Sen Cup 2017 ខណៈក្រុមស្វាយរៀង ឈ្នះជើងឯក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឧបត្ថម្ភប្រាក់ចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីរៀបចំការប្រកួតបាល់ទាត់ជាតិ Hun Sen Cup 2017 នេះ ដោយមានក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯក។

ប្រាក់១០ម៉ឺនដុល្លារនេះ គឺសហព័ន្ធបាល់ទាត់កម្ពុជា ប្រើសម្រាប់ចំណាយក្នុងការរៀបចំការទាំងស្រុងពីដើមដល់ចប់ចាប់ពីខែកុម្ភះ ដល់ខែធ្នូ ឆ្នាំ២០១៧ នេះ ដោយមានការប្រកួត៥ជុំទូទាំងប្រទេស។

ប្រាក់១០ម៉ឺនដុល្លារនេះដែរ ក៏ត្រូវបានលោកអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង តំណាងសម្តេចតេជោ ប្រគល់ជូនលោក ឌី វិជ្ជា ប្រធានគណៈកម្មការរៀបចំការប្រកួតហើយដែរនារាត្រីថ្ងៃពុធ ទី២៧ ខែធ្នូនេះ។

ជាលទ្ធផល ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានគ្រងជើងឯកពាន Hun Sen Cup លើកទី១១ ឆ្នាំ២០១៧ នេះ ក្រោយយកឈ្នះគូប្រជែង ណាហ្គាវើល ៣-០ នៅវគ្គផ្តាច់ព្រ័ត្រយប់នារាត្រីថ្ងៃពុធនេះ និងក្រុមអគ្គិសនីកម្ពុជា EDC ជាប់លេខ៣ បន្ទាប់ពីយកឈ្នះបឹងកេត ៥-៤ ដោលបាល់ប៉េណាល់ទីកាត់សេចក្តី៕

Related Posts

About The Author

Add Comment

error: Content is protected !!