សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងជ្រើសរើសសមាជិករដ្ឋសភា ដែលបានកំណត់រួចហើយ មិនមានអ្វីផ្លាស់ប្តូរទេ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងជ្រើសរើសសមាជិករដ្ឋសភា ដែលបានកំណត់រួចហើយ មិនមានអ្វីផ្លាស់ប្តូរទេ នេះយោងតាមបង្ហោះនៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាប៉ុន្មាននាទីមុននេះ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹកនេះខ្ញុំបានមើលភ្នំពេញប៉ុស្តិ៍ចុះផ្សាយអត្ថបទមួយមានចំណង ជើងថា (លោកនាយករដ្ឋមន្ត្រីថា ការបោះឆ្នោតអាចធ្វើមិនបាន បើមានការច្របូកច្របល់)ហើយការបកស្រាយក្នុងអត្ថបទនេះគេចង់និយាយថាខ្ញុំនឹងលុបចោលឬពន្យារការបោះឆ្នោតនាពេលខាងមុខ។ ដោយមិនបាច់បកស្រាយច្រើន ខ្ញុំគ្រាន់តែបញ្ជាក់ថា ការបោះ ឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ថ្ងៃ២៥កុម្ភះ ២០១៨ និងការបោះឆ្នោតជ្រើសសមាជិករដ្ឋសភា ថ្ងៃ២៩ កក្កដា២០១៨ ដែល បានកំណត់រួចហើយមិនមានអ្វីផ្លាស់ប្តូរទេ។

សង្ឃឹមថា ភ្នំពេញប៉ុស្តិនឹងរៀនស្តាប់របៀបអត្ថាធិប្បាយរបស់ខ្ញុំឲ្យបានច្បាស់ នឹងមានការចេះដឹងច្រើនជាងនេះ រាប់ទាំងក្រុម អ្នកវិភាគផងដែរ»

Related Posts

About The Author

Add Comment

error: Content is protected !!