សម្តេចតេជោ ហ៊ុន សែន៖ ភ្នំពេញពីមុនជាទីក្រុងខ្មោច តែសព្វថ្ងៃបានក្លាយជាទីក្រុងវប្បធម៍ និងទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានលើកឡើងថា រាជធានីភ្នំពេញកាលពីទើបរំដោះបានពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី ៧ មករា ១៩៧៩ គឺខ្ញុំបានជួបប្រជាពលរដ្ឋប្រមាណតែ៧០នាក់ប៉ុណ្ណោះ។ សព្វថ្ងៃទីក្រុងភ្នំពេញមានជាង១លាននាក់ ហើយសូម្បីតែផ្ទៃដីក្រុងក៏ត្រូវបានពង្រីកដោយសារកំណើនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះលំនៅដ្ឋាន ផ្លូវ ស្ពានអាកាស ក៏ត្រូវបានសាងសង់បន្ថែម និងពង្រីកដើម្បីសម្រួលដល់ចរាចរណ៍គ្រប់ប្រភេទ។ រីឯចំនួនរថយន្ត និងម៉ូតូវិញក៏បានកើនឡើងយ៉ាងខ្លាំង។

តាមរយៈបណ្តាញ Facebook ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ភ្នំពេញពីមុនជាទីក្រុងខ្មោច តែសព្វថ្ងៃបានក្លាយជាទីក្រុងវប្បធម៍ និងទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី។ ខ្ញុំផ្ទាល់មិននឹកស្មានថា ទីក្រុងភ្នំពេញយើងរីកចម្រើនលឿន បែបនេះឡើយ។ អ្វីដែលយើងសម្រេចបានមកទល់ថ្ងៃនេះ គឺដោយសារការខិតខំប្រឹងប្រែងធ្វើដោយខ្លួនយើងផ្ទាល់ គ្មាននរណាមកធ្វើអោយយើងទេ បើយើងមិនប្រឹងដោយខ្លួនយើង។ ច្បាស់ណាស់គ្មានទេសចរ ឬមកវិនិយោគគិនណាចង់មកប្រទេសដែលមានសង្រ្គាមទេ។ អរគុណជនរួមជាតិ ដែលបានចូលរួមថែរក្សាការពារសន្តិភាព ហើយតែងតែគាំទ្រនឹងបោះឆ្នោតឲ្យគណបក្សប្រជាជន ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ»

Related Posts

About The Author

Add Comment

error: Content is protected !!