សម្តេចតេជោ ហ៊ុន សែន៖ ការស្ទង់មតិ បានបង្ហាញថា អ្នកចង់បោះឆ្នោត មានរហូតដល់ ៧៥%

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបអំពីការស្ទង់មតិមួយថា ចំនួនអ្នកអ្នកស្ម័គ្រចិត្តចូលរួមបោះឆ្នោត នៅពេលខាងមុខនេះ មានចំនួនរហូតដល់ ៧៥% ចំណែកឯអ្នកមិនចង់បោះឆ្នោត មានចំនួនតែ៩% តែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ នេះបើតាមការអះអាងរបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

Image result for ផៃ ស៊ីផាន

លោក ផៃ ស៊ីផាន បានបន្តថា «នេះបានបញ្ជាក់យ៉ាងច្បាស់ថា ស្ថានភាព នៃដំណើរការចូលរួម នៃរបបប្រជាធិបតេយ្យសេរីពហុបក្ស គឺមានភាពប្រសើរណាស់ ដែលធ្វើឱ្យក្រុមឧទ្ទាម ក្រុមសម្ព័ន្ធប្រឆាំងនិងសន្តិភាពប្រជាធិបតេយ្យកម្ពុជា បាក់អំនួតទាល់ច្រក ក្នុងដំណើរការវិទ្ធង្សនា និងឧទ្ទាមកម្មរបស់ក្រុមនោះ»

Image result for ផៃ ស៊ីផាន

សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតចំនួន២នៅពេលខាងមុខនេះ ក្នុងនោះមានការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២១៨៕

Image may contain: 1 person

Related Posts

About The Author

Add Comment

error: Content is protected !!