សម្ដេចតេជោ ហ៊ុន សែន ប្រាប់​កម្មករ​រោងចក្រ​ថា បើ​ចង់​រក្សា​ការងារ​ធ្វើ កុំ​ផ្ដល់ឱកាស​ឲ្យ​អ្នកដទៃ​

​(ភ្នំពេញ​)៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា រដ្ឋាភិបាល​នឹង​ជំរុញ​ឲ្យ​អ្នកវិនិយោគ​បង្កើត​រោងចក្រ​នៅតាម​បណ្ដា​ខេត្ត សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​អាច​រក​ការងារ​ធ្វើ ដោយ​មិនចាំបាច់​ឡើងមក​ភ្នំពេញ​ឡើយ​។ តាមរយៈ​ផែនការ​នេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​អំពាវនាវ​ឲ្យ​កម្មករ​រោងចក្រ​ទាំងអស់ ចូលរួម​ការពារ​សន្តិ​ភាព ស្ថិរភាព និង​សុវត្ថិភាព​សង្គម ដើម្បី​ការអភិវឌ្ឍ​ប្រទេស​។

ក្នុងន័យនេះសម្ដេចតេជោ ​ហ៊ុន សែន បាន​និយាយប្រាប់​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់​ថា បើ​ពួកគេ​ចង់​រក្សា​ការងារ​ធ្វើ​នោះ កុំ​ផ្ដល់ឱកាស​ឲ្យ​អ្នកដទៃ ឬ​បរទេស​ចូលមក​រំខាន​កិច្ចការ​កម្ពុជា ខណៈ​គណបក្ស​ប្រជាជន ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល បាន​ខិតខំ​រក្សា​សន្តិភាព​ប្រទេសជាតិ​។ ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន ទំនងជា​មិន​ចង់​ឲ្យ​កម្មករ​រោងចក្រ ងាក​ទៅ​គាំទ្រ​គណបក្ស​ដទៃ ដែលជា​ដៃគូ​ប្រកួតប្រជែង​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​ឡើយ​។​

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​កម្មករ​រោងចក្រ នៅ​ព្រឹក​ថ្ងៃទី​២៧ ធ្នូ​នេះ ប្រមុខ​រដ្ឋាភិបាល បាន​រម្លឹក​ពី​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស ការបង្កើត​រោងចក្រ និង​ផ្ដល់​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ តាម​សហគ្រាស​ធុន​តូច និង​មធ្យម​ផងដែរ​។ នេះ​មិនមែន​លើក​ទី​១​ទេ ដែល​សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​កម្មករ​រោងចក្រ ឲ្យ​សម្លឹងមើល​ស្នាដៃ​រដ្ឋាភិបាល និង​បន្ត​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​៕

Image may contain: 1 person

Related Posts

About The Author

Add Comment

error: Content is protected !!