សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា អនុគ្រោះសត្រូវ ព្រៃផ្សៃចំពោះខ្លួនឯង សូមកុំសង្ឃឹម!

(កំពង់ចាម)៖ សម្ដេចតេជោ ហ៊ុន សែន មុននេះបន្តិចបានលើកឡើងអំពីពាក្យស្លោកចិនដែលថា «អនុគ្រោះឱ្យសត្រូវ ព្រៃផ្សៃចំពោះខ្លួនឯង» ហើយលោកបានបញ្ជាក់ថា ពាក្យស្លោកនេះត្រឹមត្រូវណាស់ ដោយសារលោកនាយករដ្ឋមន្ត្រីផ្ទាល់ធ្លាប់ជួបប្រទះរឿងនេះ ដោយលោកបានមានប្រសាសន៍ថា «កុនចិនគេថា អនុគ្រោះឱ្យសត្រូវ ព្រៃផ្សៃចំពោះខ្លួនឯង ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់ជួបរឿងនេះហើយ អនុគ្រោះឱ្យគេ គេមកធ្វើបាប»។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា «ដាក់គោលនយោបាយមក មានឯងអត់អញ មានអញអត់ឯង ស្របពេលដែលយើងដាក់គោលនយោបាយបង្រួបង្រួមជាតិ រឿងនេះវាសំខាន់ណាស់សម្រាប់ប្រទេសមួយដែលត្រូវការបង្រួបបង្រួមគ្នា ប៉ុន្តែការអត់ធ្មត់វាមានព្រំដែនរបស់វា» លោកបានបន្តថា «អនុគ្រោះចំពោះគេ គេមកធ្វើបាបខ្លួនឥឡូវអត់ទេ កុំសង្ឃឹម»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលចំណាយថវិកាសាងសង់ជិត ៤លានដុល្លារអាមេរិក នៅថ្ងៃព្រហស្បតិ៍ ១៥កើត ពេញបូរមី ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ព្រឹកមិញនេះ។

សូមបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកឡើងបែបនេះត្រូវបានមើលឃើញថាសំដៅទៅទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានសុំព្រះរាជទានទោសឱ្យទណ្ឌិត សម រង្ស៊ី ទៅកាន់ព្រះមហាក្សត្រចំនួន ២ដងរួចទៅហើយ ប៉ុន្តែទណ្ឌិត សម រង្ស៊ី ពេលបានរួចទោសបែរជាចង់កម្ចាត់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ ថែមទាំងបានដាក់ចេញនូវគោលនយោបាយ មានសែនអត់ស៊ី មានស៊ីអត់សែន ហើយមួយរយៈពេលចុងក្រោយនេះ ថែមទាំងបានឃុបឃិតជាមួយបរទេសធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាដើម្បីដណ្តើមអំណាចទៀតផង៕

 

 

Image may contain: 5 people, people sitting, people eating, child, table and indoorImage may contain: 2 people, flowerImage may contain: 6 people, people smiling, people standing, wedding and outdoorImage may contain: 9 people, people smiling, people standing, wedding and outdoor

 

 

Related Posts

About The Author

Add Comment

error: Content is protected !!