សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបtIប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» ។

ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិ ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

ទិវានេះក៏មានការអញ្ជើញចូលរួមពីសប្បុរសជនជាតិ-អន្ដរជាតិ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ជាច្រើនរយនាក់។

សូមបញ្ជាក់ថា ដើម្បីឆ្លើយតបបញ្ហាគ្រោះមហន្ដរាយ បញ្ហាសុខភាពក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០១៧កន្លងទៅ តាមរយៈជំនួយពីសប្បុរសជននានា និងដៃគូជាតិ-អន្ដរជាតិ បានសម្រេចនូវការងារអាទិភាពធំៗជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសរុបជិត ២៥ម៉ឺនគ្រួសារ ពិសេសជួយស្វែងរកសមាជិកគ្រួសារ ដែលបានបែកគ្នាកាលពីជំនាន់ប៉ុលពត ឲ្យបានជួបគ្នាវិញជាច្រើនគ្រួសារផងដែរ។

លើសពីនេះក្នុងឆ្នាំ​២០១៧កន្លងទៅ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស​ និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានជំរុញគ្រប់សកម្មភាពការងារ​ នៃវិស័យស្នូលទាំង​៤​ ឲ្យប្រតិបត្តិការទៅដោយរលូន​ និងមានប្រសិទ្ធភាព​។ ក្រៅពីឆ្លើយតបចំពោះភាពងាយរងគ្រោះ​ និងរងគ្រោះ​ សរុបជិត ២៥ម៉ឺនគ្រួសារហើយនោះ ថែមទាំងសម្រេច បានសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងការផ្ដល់ជូនប្រជាពលរដ្ឋ នៅតាមសហគមន៍នានានៅកម្ពុជាមានដូចជា៖

* ខួងអណ្តូងទឹងចំនួន ២៩៧
* ជីកស្រះទឹកចំនួន ៩
* សង់បង្គន់អនាម័យចំនួន ១,១៦១
* សង់ផ្ទះចំនួន ១៨០ខ្នង
* ផ្តល់ធុងចម្រោះទឹកចំនួន ១៥០
* ផ្តល់ពាងទឹកចំណុះ ៧០០លីត្រចំនួន ៤៨
* ផ្តល់ស៊ីទែនទឹកចំណុះ ៣,០០០លីត្រចំនួន ១២
* ផ្តល់បំពង់ពន្លត់អគ្គិភ័យចំនួន ៨៧
* ផ្តល់មួកសុវត្ថិភាពចំនួន ២១០
* ចែកខិតប័ណ្ណពិការភាពចំនួន ២៨,១៩០ និងខិតប័ណ្ណគ្រឿងស្រវឹងចំនួន ៦៧,៥០០
* ការបណ្តុះបណ្តាលជំនាញផ្សេងៗ និងធ្វើការផ្សព្វផ្សាយពីគ្រប់សកម្មភាពរបស់កាកបាទក្រហមបានចំនួនជាង ១ម៉ឺននាក់ ៕

Image may contain: 17 people, people smiling

Related Posts

About The Author

Add Comment

error: Content is protected !!