សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ ស្អែកជាថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា

សម្ដេចតេជោហ៊ុន សែន ថ្លែងថា ទោះបីជានៅថ្ងៃស្អែកនេះជាថ្ងៃចាប់ផើ្តមយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា ក៏សម្ដេចនៅតែបន្តធ្វើកិច្ចការផ្សេងៗ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដូចធម្មតាក្នុងនាមជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។ សម្ដេចបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចមិនបានចូលរួមជួយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភានោះឡើយ ដោយសារលោកមិនមែនជាបេក្ខជនដែលត្រូវប្រកួតប្រជែងនោះឡើយ ហើយអ្វីដែលលោកធ្វើគឺក្នុងនាមជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភាមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយការបោះឆ្នោតព្រឹទ្ធសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ៕

 

Related Posts

About The Author

Add Comment

error: Content is protected !!