សម្ដេចក្រុមព្រះ៖ អាក្រក់បំផុតប្រឆាំងអត់ឈប់ អាក្រក់បំផុតស្របអត់ឈប់

បើ​ផ្អែក​ទៅ​លើ​ច្បាប់​ដែល​ទើប​ធ្វើ​វិសោធនកម្ម​រួច​ថ្មីៗ​ដោយ​សមាជិក​សភា​របស់​បក្ស​កាន់​អំណាច ហើយ​ដែល​ព្រះមហាក្សត្រ​ទើប​ឡាយ​ព្រះហស្តលេខា​ដាក់​ឲ្យ​ប្រើ​កាលពី​ថ្ងៃ​ពុធ​នោះ​ផែនការ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បែងចែក​អាសនៈ​ទៅ​ឲ្យ​បក្ស​ផ្សេង​ពី​សំណាក់​រដ្ឋាភិបាល​ ឬ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ត្រូវ​តែ​ដើរ​ទៅ​មុខ​ដោយ​រលូន​ហើយ អាសនៈ​រដ្ឋសភា​ ៥៥ ​របស់​បក្ស​ប្រឆាំង​នេះ​នឹង​ត្រូវ​ដក​ហូត​យក​ទៅ​ឲ្យ​បក្ស​ផ្សេងៗ និង​នាពេល​អនាគត​បក្ស​ដែល​ចាំ​ទទួល​ផល​ស្រាប់​នេះ​ជាពិសេស​បក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​ធ្វើ​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល​ជាមួយ​បក្ស​កាន់​អំណាច​ហើយ​ដើរតួ​ជា​បក្ស​ប្រឆាំង​មាន​កម្រិត​មក​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា​។ មាន​បន្ទូល​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​សប្តាហ៍​មុន​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ដែល​ជា​បក្ស​ប្រជែង​ធំ​មួយ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ក្រោយ​ការ​បោះឆ្នោត​ ១៩៩៣ ​ជាមួយ​គណបក្ស​កាន់​អំណាច​ដែល​កាល​នោះ​លោក​ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ទី​ ២ ឯ​ទ្រង់​ជា​នាយក​រដ្ឋមន្ត្រី​ទី​ ១ ​នោះ​សម្តេច​ក្រុម​ព្រះ​បាន​សម្តែង​នូវ​ក្តី​រំពឹង​អំពី​ការ​ចូល​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាថ្មី​ជាមួយ​លោក​ ហ៊ុន ​សែន អតីត​គូ​ប្រជែង​នយោបាយ​បន្ទាប់ពី​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​ហើយ​កៅអី​ជាង​ ៤០ ​ក្នុង​ចំណោម​ ៥៥ ​របស់​បក្ស​ប្រឆាំង​ត្រូវ​ចែក​ទៅ​ឲ្យ​ហ៊្វុនស៊ិនប៉ិច​។ សម្តេច​ក្រុម​ព្រះ​ដែល​ធ្លាប់​មាន​ជម្លោះ​នយោបាយ​ល្វីង​ជូរចត់​ច្រើន​ដង​ជាមួយ​លោក​ ហ៊ុន សែន កាល​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គ្នា​ហើយ​ដែល​ឥឡូវ​នេះ​ទ្រង់​ត្រៀម​ទទួល​យក​កៅអី​ ៤១ ​ពី​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ធ្វើការ​ជាមួយ​លោក​ ហ៊ុន សែន ​នោះ​ព្រះអង្គ​មាន​បន្ទូល​ថា​នា​ពេល​អនាគត​កម្ពុជា​អាច​មាន​តែ​ ២ ​បក្ស​ដឹកនាំ​រដ្ឋាភិបាល​ជាមួយ​គ្នា​គឺ​បក្ស​ប្រជាជន​កម្ពុជា និង​ហ៊្វុនស៊ិនប៉ិច ក្រោយ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ហើយ​ថា​បក្ស​របស់​ទ្រង់​នឹង​ដើរតួ​ជា​បក្ស​ប្រឆាំង​មួយ​មាន​កម្រិត​តទល់​នឹង​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​។ ព្រះអង្គ​ក្រុមព្រះ​មាន​បន្ទូល​ថា​៖ «​យី​! ​មើល​បើ​លោក​ឯង​ដេក​សុខៗ​ស្រាប់​តែ​គេ​យក​អាសនៈ​មក​ឲ្យ​លោក​ឯង​មិន​យក​ទេ​ហា៎​។ ទិសដៅ​របស់​ខ្ញុំ​ចង់​បាន​តែ​ ៦ ​អាសនៈ​ទេ​ដល់​តែ​បាន​ដល់​ទៅ​ ៤០ ​ជាង​អាសនៈ​ឯណោះ អាណា​មិន​យក​»​។ សម្តេច​ក្រុមព្រះ​បន្ថែម​ថា​៖ «​រដ្ឋធម្មនុញ្ញ​គឺថា​ធម្មនុញ្ញ​របស់​រដ្ឋ​។ ច្បាប់​កំពូល​គេ​និយាយ​ពី​ពហុបក្ស​។ អាពហុបក្ស​ហ្នឹង​គេ​អត់​និយាយ​អំពី​ត្រូវ​មាន​បក្ស​ប្រឆាំង​ទេ​។ ពហុបក្ស​ហ្នឹង​ចាប់ពី​ពីរ​ទៅ​ពហុ​ហើយ​»​។ សម្តេច​ក្រុមព្រះ​ នរោត្តម រណឫទ្ធិ ​ដែល​ធ្លាប់​លោក​ ហ៊ុន សែន ​គំរាម​វាយ​ខ្នោះ​បញ្ចូល​គុក​ផង​ដែរ​នោះ​ឥឡូវ​ព្រះអង្គ​ហាក់​ភ្លេច​គំនុំ​នយោបាយ​ចាស់​អស់​ហើយ​ដោយ​ងាក​មក​សាង​ភាព​ផ្អែមល្ហែម​ជាមួយ​នឹង​លោក​ ហ៊ុន សែន ​វិញ​ម្តង​។ ជា​ការ​កត់សម្គាល់​ស្ទើរ​តែ​គ្រប់​សកម្មភាព​របស់​លោក​ ហ៊ុន សែន​ ប្រតិកម្ម​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​សម្តេច​ក្រុមព្រះ​គាំទ្រ​ទាំង​ស្រុង​រហូត​ថ្មីៗ​នេះ ទ្រង់​គាំទ្រ​ចំណាត់ការ​លោក​ ហ៊ុន សែន ​មក​លើ​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ចោទ​ពី​បទ​ក្បត់ជាតិ​ឃុបឃិត​ជាមួយ​បរទេស​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ហើយ​ទ្រង់​ក្នុង​នាម​គណបក្ស​បាន​ចេញ​ព្រះភក្ត្រ​ដាក់​ពាក្យ​ប្តឹង​សុំ​រំលាយ​បក្ស​ប្រឆាំង​របស់​លោក​ កឹម សុខា​។ ដោយ​ហាក់​ដូចជា​សព្វ​ព្រះទ័យ​លើ​ការ​ធ្វើ​រដ្ឋាភិបាល​ជាមួយ​បក្ស​កាន់​អំណាច​ទៅ​មុខ​ទៀត​សម្តេច​ក្រុម​ព្រះនរោត្តម រណឫទ្ធិ បាន​ប្រកាស​បន្ត​ជំហរ​នយោបាយ​ទៅ​មុខ​រហូត​ដរាប​ណា​បក្ស​របស់​ទ្រង់​នៅ​តែ​មាន​សំឡេង​គាំទ្រ​ខ្លះៗ​ពី​ប្រជារាស្ត្រ បើ​ទោះបី​បក្ស​រាជានិយម​នេះ​មិន​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់​ចំនួន​រហូត​ដល់​យក​បាន​កៅអី​ក្នុង​រដ្ឋសភា​ក៏ដោយ​។ ជាមួយ​គ្នា​នេះ​ព្រះអង្គ​ក៏​បាន​ប្រកាស​កែទម្រង់​នូវ​ចំណុច​អវិជ្ជមាន​ខ្លះៗ​របស់​គណបក្ស នៅ​ពេល​បក្ស​របស់​ទ្រង់​ធ្វើការ​ក្នុង​រដ្ឋាភិបាល​ជាមួយ​បក្ស​កាន់​អំណាច​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ការ​រិះគន់​ និង​ចង់​បាន​របស់​ប្រជារាស្ត្រ​។ ជាមួយ​នឹង​ការ​ត្រៀម​ចូល​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្ស​កាន់​អំណាច​ព្រះអង្គ​ក្រុមព្រះ​ក៏​បាន​កំណត់​ជំហរ​នយោបាយ​របស់​គណបក្ស​ក្នុង​ការ​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្ស​កាន់​អំណាច​គឺ​ទ្រង់​ប្រកាន់​យក​ជំហរ​នយោបាយ​ ៥០% ​ប្រឆាំង​និង​ ៥០% ​ស្រប មាន​ន័យ​ថា​ ៥០% ដែល​ប្រឆាំង​គឺ​វា​គ្រាន់​បើ​ជាង ០% ​ដែល​មិន​ប្រឆាំង​ហើយ​ព្រះអង្គ​ក៏​បាន​ព្រមាន​ថា​ការ​ធ្វើ​នយោបាយ​ប្រឆាំង​មិន​ឈប់​មិន​ឈរ​មាន​តែ​ចូល​គុក​។
បើ​ផ្អែក​ទៅ​លើ​ច្បាប់​ដែល​ទើប​ធ្វើ​វិសោធនកម្ម​រួច​ថ្មីៗ​ដោយ​សមាជិក​សភា​របស់​បក្ស​កាន់​អំណាច ហើយ​ដែល​ព្រះមហាក្សត្រ​ទើប​ឡាយ​ព្រះហស្តលេខា​ដាក់​ឲ្យ​ប្រើ​កាលពី​ថ្ងៃ​ពុធ​នោះ​ផែនការ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បែងចែក​អាសនៈ​ទៅ​ឲ្យ​បក្ស​ផ្សេង​ពី​សំណាក់​រដ្ឋាភិបាល​ ឬ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ត្រូវ​តែ​ដើរ​ទៅ​មុខ​ដោយ​រលូន​ហើយ អាសនៈ​រដ្ឋសភា​ ៥៥ ​របស់​បក្ស​ប្រឆាំង​នេះ​នឹង​ត្រូវ​ដក​ហូត​យក​ទៅ​ឲ្យ​បក្ស​ផ្សេងៗ និង​នាពេល​អនាគត​បក្ស​ដែល​ចាំ​ទទួល​ផល​ស្រាប់​នេះ​ជាពិសេស​បក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​ធ្វើ​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល​ជាមួយ​បក្ស​កាន់​អំណាច​ហើយ​ដើរតួ​ជា​បក្ស​ប្រឆាំង​មាន​កម្រិត​មក​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា​។ មាន​បន្ទូល​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​សប្តាហ៍​មុន​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ដែល​ជា​បក្ស​ប្រជែង​ធំ​មួយ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ក្រោយ​ការ​បោះឆ្នោត​ ១៩៩៣ ​ជាមួយ​គណបក្ស​កាន់​អំណាច​ដែល​កាល​នោះ​លោក​ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ទី​ ២ ឯ​ទ្រង់​ជា​នាយក​រដ្ឋមន្ត្រី​ទី​ ១ ​នោះ​សម្តេច​ក្រុម​ព្រះ​បាន​សម្តែង​នូវ​ក្តី​រំពឹង​អំពី​ការ​ចូល​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាថ្មី​ជាមួយ​លោក​ ហ៊ុន ​សែន អតីត​គូ​ប្រជែង​នយោបាយ​បន្ទាប់ពី​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​ហើយ​កៅអី​ជាង​ ៤០ ​ក្នុង​ចំណោម​ ៥៥ ​របស់​បក្ស​ប្រឆាំង​ត្រូវ​ចែក​ទៅ​ឲ្យ​ហ៊្វុនស៊ិនប៉ិច​។ សម្តេច​ក្រុម​ព្រះ​ដែល​ធ្លាប់​មាន​ជម្លោះ​នយោបាយ​ល្វីង​ជូរចត់​ច្រើន​ដង​ជាមួយ​លោក​ ហ៊ុន សែន កាល​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គ្នា​ហើយ​ដែល​ឥឡូវ​នេះ​ទ្រង់​ត្រៀម​ទទួល​យក​កៅអី​ ៤១ ​ពី​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ធ្វើការ​ជាមួយ​លោក​ ហ៊ុន សែន ​នោះ​ព្រះអង្គ​មាន​បន្ទូល​ថា​នា​ពេល​អនាគត​កម្ពុជា​អាច​មាន​តែ​ ២ ​បក្ស​ដឹកនាំ​រដ្ឋាភិបាល​ជាមួយ​គ្នា​គឺ​បក្ស​ប្រជាជន​កម្ពុជា និង​ហ៊្វុនស៊ិនប៉ិច ក្រោយ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ហើយ​ថា​បក្ស​របស់​ទ្រង់​នឹង​ដើរតួ​ជា​បក្ស​ប្រឆាំង​មួយ​មាន​កម្រិត​តទល់​នឹង​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​។ ព្រះអង្គ​ក្រុមព្រះ​មាន​បន្ទូល​ថា​៖ «​យី​! ​មើល​បើ​លោក​ឯង​ដេក​សុខៗ​ស្រាប់​តែ​គេ​យក​អាសនៈ​មក​ឲ្យ​លោក​ឯង​មិន​យក​ទេ​ហា៎​។ ទិសដៅ​របស់​ខ្ញុំ​ចង់​បាន​តែ​ ៦ ​អាសនៈ​ទេ​ដល់​តែ​បាន​ដល់​ទៅ​ ៤០ ​ជាង​អាសនៈ​ឯណោះ អាណា​មិន​យក​»​។ សម្តេច​ក្រុមព្រះ​បន្ថែម​ថា​៖ «​រដ្ឋធម្មនុញ្ញ​គឺថា​ធម្មនុញ្ញ​របស់​រដ្ឋ​។ ច្បាប់​កំពូល​គេ​និយាយ​ពី​ពហុបក្ស​។ អាពហុបក្ស​ហ្នឹង​គេ​អត់​និយាយ​អំពី​ត្រូវ​មាន​បក្ស​ប្រឆាំង​ទេ​។ ពហុបក្ស​ហ្នឹង​ចាប់ពី​ពីរ​ទៅ​ពហុ​ហើយ​»​។ សម្តេច​ក្រុមព្រះ​ នរោត្តម រណឫទ្ធិ ​ដែល​ធ្លាប់​លោក​ ហ៊ុន សែន ​គំរាម​វាយ​ខ្នោះ​បញ្ចូល​គុក​ផង​ដែរ​នោះ​ឥឡូវ​ព្រះអង្គ​ហាក់​ភ្លេច​គំនុំ​នយោបាយ​ចាស់​អស់​ហើយ​ដោយ​ងាក​មក​សាង​ភាព​ផ្អែមល្ហែម​ជាមួយ​នឹង​លោក​ ហ៊ុន សែន ​វិញ​ម្តង​។ ជា​ការ​កត់សម្គាល់​ស្ទើរ​តែ​គ្រប់​សកម្មភាព​របស់​លោក​ ហ៊ុន សែន​ ប្រតិកម្ម​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​សម្តេច​ក្រុមព្រះ​គាំទ្រ​ទាំង​ស្រុង​រហូត​ថ្មីៗ​នេះ ទ្រង់​គាំទ្រ​ចំណាត់ការ​លោក​ ហ៊ុន សែន ​មក​លើ​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ចោទ​ពី​បទ​ក្បត់ជាតិ​ឃុបឃិត​ជាមួយ​បរទេស​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ហើយ​ទ្រង់​ក្នុង​នាម​គណបក្ស​បាន​ចេញ​ព្រះភក្ត្រ​ដាក់​ពាក្យ​ប្តឹង​សុំ​រំលាយ​បក្ស​ប្រឆាំង​របស់​លោក​ កឹម សុខា​។ ដោយ​ហាក់​ដូចជា​សព្វ​ព្រះទ័យ​លើ​ការ​ធ្វើ​រដ្ឋាភិបាល​ជាមួយ​បក្ស​កាន់​អំណាច​ទៅ​មុខ​ទៀត​សម្តេច​ក្រុម​ព្រះនរោត្តម រណឫទ្ធិ បាន​ប្រកាស​បន្ត​ជំហរ​នយោបាយ​ទៅ​មុខ​រហូត​ដរាប​ណា​បក្ស​របស់​ទ្រង់​នៅ​តែ​មាន​សំឡេង​គាំទ្រ​ខ្លះៗ​ពី​ប្រជារាស្ត្រ បើ​ទោះបី​បក្ស​រាជានិយម​នេះ​មិន​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់​ចំនួន​រហូត​ដល់​យក​បាន​កៅអី​ក្នុង​រដ្ឋសភា​ក៏ដោយ​។ ជាមួយ​គ្នា​នេះ​ព្រះអង្គ​ក៏​បាន​ប្រកាស​កែទម្រង់​នូវ​ចំណុច​អវិជ្ជមាន​ខ្លះៗ​របស់​គណបក្ស នៅ​ពេល​បក្ស​របស់​ទ្រង់​ធ្វើការ​ក្នុង​រដ្ឋាភិបាល​ជាមួយ​បក្ស​កាន់​អំណាច​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ការ​រិះគន់​ និង​ចង់​បាន​របស់​ប្រជារាស្ត្រ​។ ជាមួយ​នឹង​ការ​ត្រៀម​ចូល​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្ស​កាន់​អំណាច​ព្រះអង្គ​ក្រុមព្រះ​ក៏​បាន​កំណត់​ជំហរ​នយោបាយ​របស់​គណបក្ស​ក្នុង​ការ​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្ស​កាន់​អំណាច​គឺ​ទ្រង់​ប្រកាន់​យក​ជំហរ​នយោបាយ​ ៥០% ​ប្រឆាំង​និង​ ៥០% ​ស្រប មាន​ន័យ​ថា​ ៥០% ដែល​ប្រឆាំង​គឺ​វា​គ្រាន់​បើ​ជាង ០% ​ដែល​មិន​ប្រឆាំង​ហើយ​ព្រះអង្គ​ក៏​បាន​ព្រមាន​ថា​ការ​ធ្វើ​នយោបាយ​ប្រឆាំង​មិន​ឈប់​មិន​ឈរ​មាន​តែ​ចូល​គុក​។ ព្រះអង្គ​ក្រុម​ព្រះ​បន្ថែម​ថា​៖ «​អា​កន្លែង​ណា​ត្រូវ​ស្រប​ដើម្បី​សន្តិភាព​ជូន​ជាតិ​យើង​ខ្ញុំ​ស្រប​។ រួច​ដែល​អាក្រក់​បំផុត​ប្រឆាំង​អត់​ឈប់ អាក្រក់​បំផុត​អាស្រប​អត់​ឈប់​។
សម្តេច​ក្រុម​ព្រះ​មាន​បន្ទូល​​ថា​៖ «​យើង​ទាំងអស់​គ្នា​ត្រៀម​ខ្លួន​នឹង​ចូល​ធ្វើ​រដ្ឋាភិបាល​សូម​មាន​សេចក្តី​ក្លាហាន​គាំទ្រ​យើង​ផង​។ កុំ​ថា​ឲ្យ​តែ​ចូល​ជាមួយ​គេ​ថា​កញ្ជះ​គេ ងាប់​បាត់​អស់​ហើយ​»​។ ទោះបី​មាន​ការ​រិះគន់​ព្រះអង្គ​ពី​សាធារណជន​ចំពោះ​ទ្រង់​ក្នុង​ការ​ព្រម​ទទួល​យក​អាសនៈ​របស់​បក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ណា​ក៏ដោយ​ក៏​ទ្រង់​មិន​ឈឺ​ព្រះទ័យ​ស្អិត​ឱរា​នឹង​ការ​ទិតៀន ឬ​ស្តីបន្ទោស​មក​លើ​ទ្រង់​នោះ​ដែរ​សំខាន់​ទ្រង់​អនុវត្ត​តាម​ច្បាប់​។ ឯ​អ្នកណា​ ឬ​បក្ស​ណា​មិន​ទទួល​យក​កៅអី​របស់​បក្ស​សង្គ្រោះ​ជាតិ ជា​រឿង​របស់​គេ​។ ព្រះអង្គ​មាន​បន្ទូល​ថា​៖ «​ឲ្យ​តែ​ប្រជារាស្ត្រ​ហ្នឹង​ក្លាយ​ជា​មតិ​ភាគច្រើន​ខ្ញុំ​អត់​ពេញ​ចិត្ត​ហើយ​។ ដល់​តែ​អត់​មតិ​ភាគច្រើន អាហ្នឹង​យក​ហើយ​។ តែ​ឲ្យ​យក​ហើយ​ទុក​ [​កៅអី​ទាំង​នោះ​] ​ចោល​ធ្វើ​អី​»​។ ជាមួយ​នឹង​ការ​ត្រៀម​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​លោក​ ហ៊ុន សែន ​ជាថ្មី​ទៀត​នេះ​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ក៏​បាន​រំឭក​អំពី​អតីតកាល​ដែល​ធ្លាប់​ចាប់​ដៃ​ជាមួយ​លោក​ ហ៊ុន សែន ​បាន​នាំ​មក​​នូវ​សុខ​សន្តិភាព​សម្រាប់​ប្រជាជាតិ​ខ្មែរ ហើយ​ថា​ទ្រង់​គឺជា​ហត្ថលេខី​មួយ​រូប​ផង​ដែរ​ក្នុង​ការ​ចរចា​បង្កើត​​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​​ប៉ារីស​នា​ថ្ងៃ ២៣ តុលា ១៩៩១ ​ដែល​បាន​នាំ​មក​វិញ​នូវ​របប​រាជានិយម​ និង​ភ្លេង​ជាតិ​សម្រាប់​កម្ពុជា​។ សម្តេច​ក្រុមព្រះ​ដែល​មាន​ព្រះជន្ម​ ៧៣ ​ព្រះវស្សា ធ្លាប់​គង់​ក្នុង​ដំណាក់​ដែល​ជា​ភូមិគ្រឹះ​ធំ​ស្កឹមស្កៃ​ហែហម​ និង​ការពារ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​ និង​អង្គរក្ស​រាប់រយ​នាក់​ដែល​កាល​នោះ​ហៅ​ថា​កងរក្សា​ព្រះអង្គ​ប៉ុន្តែ​ពេល​នេះ​មន្ត្រី​ហែហម​ និង​អង្គរក្ស​ឆ្វេង​ស្តាំ​នោះ​បាន​ចាកចោល​ទ្រង់​ស្ទើរ​អស់​ហើយ​នៅ​ឡើយ​តែ​មន្ត្រី​ និង​អង្គរក្ស​តិចតួច​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​នៅ​ស្មោះស្ម័គ្រ​ការពារ​ និង​ចេញ​ចូល​ដំណាក់​តូច​មួយ​នៅ​ក្នុង​បុរី​ទន្លេ​បាសាក់​។ ទោះ​ជា​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​ក្តី​ ប៉ុន្តែ​ទ្រង់​ហាក់​មិន​ខ្វល់​ព្រះទ័យ​នឹង​ដំណាក់​តូច​ ឬ​ធំ និង​ការ​ហែហម​នោះ​ឡើយ​ដោយ​ព្រះអង្គ​មាន​បន្ទូល​ថា​ទ្រង់​សប្បាយ​ព្រះទ័យ​ណាស់​ទោះ​ជា​ទ្រង់​គង់​ក្នុង​ដំណាក់​តូច​មួយ​នេះ​ក៏ដោយ​ក៏​ព្រះអង្គ​មាន​លំនៅឋាន​ប្រសើរ​ជាង​ប្រជារាស្ត្រ​ជាច្រើន​ទៀត​ដែរ​៕

Related Posts

About The Author

Add Comment

error: Content is protected !!