សម្ដេចក្រឡាហោម ស​ ខេង ប្រាប់អភិបាលរាជធានី-ខេត្ត ជួយសម្រួលដល់គណបក្សនយោបាយទាំងអស់ ក្នុងការធ្វើសកម្មភាពនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រនីតិកាលទី៦

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់អភិបាលរាជធានី-ខេត្ត ទូទាំងប្រទេស ជួយសម្រួល និងបង្កលក្ខណៈងាយស្រួល ដល់គណបក្ស នយោបាយទាំងអស់ ក្នុងការធ្វើសកម្មភាពនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្ដិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

នេះបើតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ជម្រាបជូនដល់ អភិបាលរាជធានី-ខេត្តទូទាំងប្រទេសដែលទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ​ ឆ្នាំ២០១៨នេះ។

Related image

នៅក្នុងលិខិតនេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការជួយសម្រួល និងបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយបែបនេះ គឺដើម្បីធានាការអនុវត្ដឲ្យបានត្រឹមត្រូវ តាមច្បាប់ ស្ដីពី គណបក្សនយោបាយ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្ដិទី៦ ឆ្នាំ២០១៨ ច្បាប់និងលិខិត បទដ្ឋានគតិយុត្ដជាធរមាន។

សម្ដេចក្រឡាហោម បានថ្លែងថា «ក្រសួងមហាផ្ទៃ សូមស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីរួចហើយ នៅក្រសួងមហាផ្ទៃ ក្នុងការធ្វើសកម្មភាព ស្របតាមច្បាប់»

សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ជម្រាបជូនដល់ អភិបាលរាជធានី-ខេត្ត ខាងក្រោមនេះ៖

Image result for ស​ ខេង

Related Posts

About The Author

Add Comment

error: Content is protected !!