លោក សុខ ឥសាន្ត លើកឡើងពីមូលហេតុដែលអតីតបក្សប្រឆាំងមិនអាចចូលរួមការបោះឆ្នោត

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ លោក សុខ ឥសាន្ត អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា អាស្រ័យដោយអតីតបក្សប្រឆាំង និងថ្នាក់ដឹកនាំគណបក្សនេះបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដោយឃុបឃិតជាមួយបរទេសប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ រំលោភលើលទ្ធិប្រជាធិបតេយ្យ ដែលជាបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេសនាំប្រទូសរ៉ាយដល់ប្រទេសជាតិ ត្រូវប្រឈមមុខចំពោះមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា អតីតបក្សប្រឆាំងនេះត្រូវរំលាយដោយតុលាការកំពូល ហើយមេនៃអតីតបក្សប្រឆាំង ត្រូវសមត្ថកិច្ចចាប់ខ្លួននិងអនុវត្តនីតិវិធីរហូតដល់ពេលនេះ ហើយក្រុមមេដឹកនាំ១១៨ នាក់ត្រូវផ្អាកសកម្មភាពនយោបាយរយៈពេល៥ ឆ្នាំ ។

លោក សុខ ឥសាន្ត បានបន្តថា ការដែលអតីតបក្សប្រឆាំងមិនអាចចូលរួមបោះឆ្នោតបាន ដោយសារតែកំហុសធ្ងន់ធ្ងររបស់ខ្លួនឯងផ្ទាល់ គ្មានអ្នកណាដាក់កំហុសឲ្យខ្លួនទេ។ លោកបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ក៏មានការសោកស្តាយ ដោយបាត់ដៃគូប្រកួតដ៏មានសក្តានុពល ដែលធ្លាប់ប្រកួតប្រជែងជាមួយគ្នាច្រើនអាណត្តិមកហើយ មិនគួរឡើយបង្កើតកំហុសខ្លួនឯងដូច្នេះសោះ និងដោយសារតែជឿបរទេស ។

លោក សុខ ឥសាន្ត បានសង្កត់ធ្ងន់ថា កុំចេះតែចោទថាមកពីគណបក្សប្រជាជនកម្ពុជាខ្លាចអតីតបក្សប្រឆាំងនោះ មិនមែនទាល់តែសោះ។ គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះគូប្រកួតខ្លាំងជានិច្ច មិនចេះខ្លាចគូប្រកួតម្តងណាឡើយ ៕

Related Posts

About The Author

Add Comment

error: Content is protected !!