លោក វ៉្លាឌីមៀ ពូទីន ថានឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីទៀតនៅអាណត្តិក្រោយ

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះបាននិយាយថា លោកនឹងឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅឆ្នាំ២០១៨។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។

Related image

ការលើកឡើងបែបនេះរបស់លោក ពូទីន ធ្វើឡើងនៅក្នុងវេទិការមួយរៀបចំឡើងក្នុងទីក្រុងមូស្គូនៅថ្ងៃពុធនេះ។ ជាមួយគ្នានោះដែរ លោក ពូទីន បានសួរទៅកាន់តែអ្នកចូលរួមដែល ភាគច្រើនយុវជនថាពួកគេគំាទ្ររូបលោកសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅខែមីនា ឆ្នាំ២០១៨ ដែរឬទេ? អ្នកចូលរួមទំាងអស់បានឆ្លើយថានឹងគាំទ្ររូបលោកឱ្យបន្តធ្វើជាប្រធានា ធិបតីរុស្ស៊ីនៅអាណត្តិក្រោយ។

Image result for ពូទីន

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីនឹងត្រូវប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ហើយបើតាមការស្ទង់មិតជាច្រើនគេរំពឹងថាលោក វ្ល៉ាឌីមៀ ពូទីន អាច នឹងជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីមួយអណត្តិទៀត៕

Image result for ពូទីន

Image result for ពូទីន

Related image

Image result for ពូទីន

Related Posts

About The Author

Add Comment

error: Content is protected !!