លោកសុខ ឥសាន ​ថា អតីត​មេដឹកនាំ​ប្រឆាំង​ម្នាក់​ ធ្វើ​នយោបាយ​គឃ្លើន នឹង​ច្បាប់ ប្រៀប​បាន​មមាច​ចង់​ប្រឡែង​លេង​នឹង​ភ្លើង

(ភ្នំពេញ) ​៖​ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង​បែប​បញ្ឆិតបញ្ឆៀង​ថា អតីត​មេដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង​ម្នាក់ ធ្វើ​នយោបាយ​គឃ្លើន នឹង​ច្បាប់ ប្រៀបបាន​មមាច​ចង់​ប្រឡែង​លេង​នឹង​ភ្លើង រហូត​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ខ្ទេច​ខ្លួន​គ្មាន​សល់។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​បែបនេះ កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៨​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​សត្វ​មមាច ជា​សត្វ​ភ្លើ ចូលចិត្ត​ប្រឡែង​លេង​នឹង​ភ្លើង នឹកថា​បាន​សប្បាយ តែ​នៅ​ទីបំផុត​ស្លាប់​តៃហោង ដោយសារ​កម្ដៅ​ភ្លើង ឆេះ​ខ្ទេច​ខ្លួន​គ្មាន​សល់។ នេះ​ជា​លទ្ធផល​នៃ​គំនិត​ភ្លើតភ្លើន​ចង់​ប្រឡែង​លេង​នឹង​ភ្លើង​របស់​សត្វ​មមាច។

យ៉ាងណាមិញ ជើងល្អ​ម្នាក់​នៃ​អតីត​គណបក្សប្រឆាំង ធ្វើ​នយោបាយ​អស់​អាវ​អស់​ខោ​ហើយ​នៅតែ​គឃ្លើន មិនដឹងខ្យល់​ទៀត នៅតែ​ចង់​សាកល្បង​ប្រឡែង​លេង​នឹង​ច្បាប់ និង​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា ដែល​កំពុង​រួបរួម​ជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា​”​។​

តាម​លោក សុខ ឥសាន “​ដោយ​មូលហេតុ​នៃ​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នេះហើយ បានជា​ការបោះឆ្នោត នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ នឹង​នៅតែ​ប្រព្រឹត្តិ​ទៅតាម​ការគ្រោងទុក គ្មាន​ការប្រែប្រួល​សោះឡើយ ទោះបី​អត់​វត្តមាន​អតីត​បក្សប្រឆាំង ដែល​ត្រូវបាន​រំលាយ​ដោយ​តុលាការ​កំពូល​រួចហើយនោះ​។ មិនមែន​អត់​ពី​អតីត​បក្សប្រឆាំង កម្ពុជា​គ្មាន​លទ្ធិប្រជាធិបតេយ្យ​នោះទេ​”​។​

លោក សុខ ឥសាន លើកឡើង​ទៀតថា “​ការវាយតម្លៃ​ខ្លួនឯង​ថា​ខ្លាំង​នេះហើយ បានជា​ខំរត់ទៅ​ឱប​ដៃ​ជើង​បរទេស​គ្រប់​ច្រកល្ហក នៅ​ទូទាំង​ពិភពលោក មិនបានការ​អ្វី​ទាំងអស់ ហើយ​នៅតែ​ក្អេងក្អាង មិន​ដឹងខ្យល់​ទៀត​”​។​

ការលើកឡើង​របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ទោះបីជា​មិនបាន​បញ្ជាក់​ចំឈ្មោះ​ក៏ដោយ តែ​គេ​អាច​ដឹងថា អ្នកនយោបាយ​នោះ គឺ​អតីត​ប្រធាន​គណបក្ស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ពេលនេះ​កំពុង​និរទេស​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​កម្ពុជា ក្នុង​សំណុំរឿង​ជាច្រើន ហើយ​ចុង​ក្រោយនេះ ត្រូវបាន​ចោទថា ជា​ជន​ក្បត់ជាតិ ក្នុង​សំណុំរឿង​បង្កើត​ចលនា​ខុសច្បាប់ និង​កាត់​ទឹកដី​ទៅ​ឲ្យ​ជនជាតិភាគតិច​វៀតណាម​គ្រប់គ្រង៕

អ្នក​នាំពាក្យលោកសុខ ឥសាន ​ថា អតីត​មេដឹកនាំ​ប្រឆាំង​ម្នាក់​ ធ្វើ​នយោបាយ​គឃ្លើន នឹង​ច្បាប់ ប្រៀប​បាន​មមាច​ចង់​ប្រឡែង​លេង​នឹង​ភ្លើងភ្នំពេញ ​៖​ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង​បែប​បញ្ឆិតបញ្ឆៀង​ថា អតីត​មេដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង​ម្នាក់ ធ្វើ​នយោបាយ​គឃ្លើន នឹង​ច្បាប់ ប្រៀបបាន​មមាច​ចង់​ប្រឡែង​លេង​នឹង​ភ្លើង រហូត​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ខ្ទេច​ខ្លួន​គ្មាន​សល់។អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​បែបនេះ កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៨​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​សត្វ​មមាច ជា​សត្វ​ភ្លើ ចូលចិត្ត​ប្រឡែង​លេង​នឹង​ភ្លើង នឹកថា​បាន​សប្បាយ តែ​នៅ​ទីបំផុត​ស្លាប់​តៃហោង ដោយសារ​កម្ដៅ​ភ្លើង ឆេះ​ខ្ទេច​ខ្លួន​គ្មាន​សល់។ នេះ​ជា​លទ្ធផល​នៃ​គំនិត​ភ្លើតភ្លើន​ចង់​ប្រឡែង​លេង​នឹង​ភ្លើង​របស់​សត្វ​មមាច។យ៉ាងណាមិញ ជើងល្អ​ម្នាក់​នៃ​អតីត​គណបក្សប្រឆាំង ធ្វើ​នយោបាយ​អស់​អាវ​អស់​ខោ​ហើយ​នៅតែ​គឃ្លើន មិនដឹងខ្យល់​ទៀត នៅតែ​ចង់​សាកល្បង​ប្រឡែង​លេង​នឹង​ច្បាប់ និង​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា ដែល​កំពុង​រួបរួម​ជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា​”​។​តាម​លោក សុខ ឥសាន “​ដោយ​មូលហេតុ​នៃ​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នេះហើយ បានជា​ការបោះឆ្នោត នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ នឹង​នៅតែ​ប្រព្រឹត្តិ​ទៅតាម​ការគ្រោងទុក គ្មាន​ការប្រែប្រួល​សោះឡើយ ទោះបី​អត់​វត្តមាន​អតីត​បក្សប្រឆាំង ដែល​ត្រូវបាន​រំលាយ​ដោយ​តុលាការ​កំពូល​រួចហើយនោះ​។ មិនមែន​អត់​ពី​អតីត​បក្សប្រឆាំង កម្ពុជា​គ្មាន​លទ្ធិប្រជាធិបតេយ្យ​នោះទេ​”​។​លោក សុខ ឥសាន លើកឡើង​ទៀតថា “​ការវាយតម្លៃ​ខ្លួនឯង​ថា​ខ្លាំង​នេះហើយ បានជា​ខំរត់ទៅ​ឱប​ដៃ​ជើង​បរទេស​គ្រប់​ច្រកល្ហក នៅ​ទូទាំង​ពិភពលោក មិនបានការ​អ្វី​ទាំងអស់ ហើយ​នៅតែ​ក្អេងក្អាង មិន​ដឹងខ្យល់​ទៀត​”​។​ការលើកឡើង​របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ទោះបីជា​មិនបាន​បញ្ជាក់​ចំឈ្មោះ​ក៏ដោយ តែ​គេ​អាច​ដឹងថា អ្នកនយោបាយ​នោះ គឺ​អតីត​ប្រធាន​គណបក្ស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ពេលនេះ​កំពុង​និរទេស​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​កម្ពុជា ក្នុង​សំណុំរឿង​ជាច្រើន ហើយ​ចុង​ក្រោយនេះ ត្រូវបាន​ចោទថា ជា​ជន​ក្បត់ជាតិ ក្នុង​សំណុំរឿង​បង្កើត​ចលនា​ខុសច្បាប់ និង​កាត់​ទឹកដី​ទៅ​ឲ្យ​ជនជាតិភាគតិច​វៀតណាម​គ្រប់គ្រង៕

Posted by Kmengwat News Network-បណ្តាញព័ត៌មាន ក្រុមក្មេងវត្ត on Thursday, April 5, 2018

Related Posts

About The Author

Add Comment

error: Content is protected !!