រឿងលោកឧត្ដមសេយ៍​យក​ចាន​គប់​ក្បាល​ក្មេងស្រី​រត់​តុ៖ ត្រូវដកតំណែងពី​អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​

(​ភ្នំពេញ)៖ ក្រសួងការពារជាតិ បានសម្រេច​ដកតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នេ​ត សំអាត ចេញពី​អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​។ ក្រៅពី​ដកតំណែង​ក្រសួង​ការពារ ក៏​កំពុង​ត្រួតពិនិត្យ​ដើម្បី​ដាក់ពិន័យ​ផ្លូវច្បាប់​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នេ​ត សំអាត ថែម​ទៀតផង​។

​ការដកតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នេ​ត សំអាត គឺ​បន្ទាប់ពី​បាន​យក​ចាន​គប់​ក្បាល​ក្មេងស្រី​រត់​តុ​ម្នាក់ នៅ​ភោជនីយដ្ឋាន ស្រះ​ត្រជាក់ចិត្ត​ថ្មី ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងពី​យប់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨​។

​ក្មេងស្រី​រងគ្រោះ ឈ្មោះ ជិន ស្រី​នាង អាយុ​១៥​ឆ្នាំ មុខរបរ​អ្នករត់​តុ នៅក្នុង​ភោជនីយដ្ឋា​ន​ស្រះ​ត្រជាក់ចិត្ត​ថ្មី របួស​ត្រង់​កណ្ដាល​ថ្ងាស​ដេរ​៤​ថ្នេរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា “​នា​ថ្មីៗ​នេះ ឧ​ត្ត​ម​សេនីយ៍ នេ​ត សំអាត អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បាន​ប្រព្រឹត្ត​កំហុសឆ្គង​។ ក្នុងន័យនេះ សូម​ជំរាបជូន សាធារណជន​ឱ្យបាន​ជ្រាប់ថា ក្រសួងការពារជាតិ បានសម្រេច​ដក លោក នេ​ត សំអាត ចេញពី​តំណែង​ហើយ​។ ជាមួយគ្នានេះ នាយកដ្ឋាន​អធិការកិច្ច​របស់​ក្រសួងការពារជាតិ កំពុង​ត្រួតពិនិត្យ ដើម្បី​ដាក់ពិន័យ​ផ្លូវច្បាប់​ចំពោះ ឧ​ត្ត​ម​សេនីយ៍ នេ​ត សំអាត​”​។​


លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក សុជាតិ នាយរង​សេនាធិការ​ចម្រុះ និង​ជានា​យក​ទីចាត់ការ​ការងារ​ព្រំដែន​អគ្គបញ្ជាការ បាន​បញ្ជាក់ថា ពាក់ព័ន្ធ​រឿងរ៉ាវ​អាស្រូវ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នេ​ត សំអាត អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន​យក​ចាន​គប់​ត្រូវ​ក្បាល​ក្មេងស្រី​រត់​តុ នៅ​ក្រុង​ប៉ោយប៉ែត​នោះ លោក​នឹង​គាំទ្រ​ទាំងស្រុង​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​តាមផ្លូវ​ច្បាប់​។ ដោយ​លោក​បាន​សង្កត់ធ្ងន់ថា ទង្វើ​របស់លោក​នេ​ត សំអាត វា​ខុស​នឹង​ច្បាប់​កងយោធពល​ខេមរភូមិន្ទ ខ្លួន​មាន​តួនាទីរ​ហូតថ្នាក់​ឧ​ត្ត​ម​សេនីយ៍​មិនមែន​បំពាក់​ឲ្យ​យក​អំណាច​នេះ ទៅ​គាបសង្កត់ប្រជាពលរដ្ឋ ឬ​ប្រើ​អំពើ​ព្រៃផ្សៃ​បង្ក​ឲ្យ​មាន​របួសស្នាម​យ៉ាងនេះ​បានទេ ហើយក៏​មិនអាច​យក​ថវិកា​ប៉ុណ្ណឹង​ទៅ​បន្សាប​ជនរងគ្រោះ​បាន ត្រូវ​ប្រឈម​នឹង​ដោះស្រាយ​បញ្ហា​នេះ អនុវត្ត​ទៅតាម​វិន័យ​កងយោធពល​ខេមរភូមិន្ទ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​មន្ដ្រី​យោធា នៃ​កងទ័ព​កិច្ចការ​ព្រំដែនបង្ក ឬ​ធ្វើ​ឲ្យ​មាន​ស្នាមរបួស​ដល់​អ្នកណាម្នាក់​រួចខ្លួន​ពី​សំណាញ់​ច្បាប់​ដាច់ខាត គឺ​ត្រូវ​វិធានការណ៍​ផ្លូវច្បាប់​យ៉ាង​ដាច់ ដើម្បី​ការពារ​មុខមាត់ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​កង​យោធពលខេមរភូមិន្ទ​។​

Image result for នេ​ត សំអាត

​សូម​រំលឹកថា កាលពី​យប់​ថ្ងៃទី​២៥ ខែមករា កន្លងទៅនេះ លោក​ឧត្ដមសេនីយ៍ត្រី នេ​ត សំអាត អនុប្រធាន​ការិយាល័យ ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បាន​ទៅ​ផឹកស៊ី​នៅ​ភោជនីយដ្ឋា​នស្រះ​ត្រជាក់ចិត្ត​ថ្មី ក្នុង​សង្កាត់​ផ្សារកណ្តាល ជាមួយ​មិត្ត​ភ័ក្តិ​ជិត​១០​នាក់ ។ លុះ​ផឹក​អស់​ប្រហែល ៣-៤ កេស យប់​ក៏​ជ្រៅ​ដែរ​។ ហើយ​ក្មេងស្រី ក៏​មិន​ចង់​នៅ​កំដរ​ផឹក ហើយ​ចង់ទៅ​អង្គុយ​តុ​ផ្សេង ហើយក៏​ចេះតែ​ចង់​គិតលុយ​។ ហេតុនេះ លោក​នេ​ត សំអាត បាន​ខឹង ហើយ​យក​ចានថ្ម គប់​ជញ្ជាំង​ដើម្បី​កំញើញ គម្រាម តែ​អំបែងចាន​បាន​ខ្ទាត​ចំក្បាល​ក្មេងស្រី ជា​អ្នកមើល​តុ ដើរទៅ​បន្ទប់ទឹក ក៏​ត្រូវចំ​កណ្ដាល​ថ្ងាស បណ្ដាលឱ្យ​បែក​ឈាម ពីរ​កន្លែង និង​ដេរ​អស់ ៤ ថ្នេរ​៕ដោយៈ រស្មីកម្ពុជា

Related imageImage result for នេ​ត សំអាត

Image result for ឈុំ សុជាតិ

Related Posts

About The Author

Add Comment

error: Content is protected !!