រុស្ស៊ី ទទួល​បរាជ័យ​ក្នុង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​តម្លៃ​ជាង ៤០​លាន​ដុល្លារ

ប្រទេស​រុស្ស៊ី បាន​ទទួល​បរាជ័យ​ដោយសារតែ​បេសកកម្ម​នៃ​ការ​បញ្ជូន​ផ្កាយ​រណប​មួយ​គ្រឿង​របស់​ខ្លួន មិន​ទទួល​បាន​ជោគជ័យ កាល​ពី​ខែ​មុន ដែល​ធ្វើ​ឲ្យ​រុស្ស៊ី ខាតបង់​ថវិកា​ចំនួន ៤៤,៩៥ លាន​ដុល្លារ​អាមេរិក។ នេះ​ជា​ការ​បង្ហើប​របស់​ឧប​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Dmitry Rogozin កាលពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៧។

ភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos បាន​ប្រកាស​កាលពី​ខែ​មុន​ថា បាន​បាត់បង់​ការ​ទាក់ទង​ជា​មួយ ផ្កាយរណប​សិក្សា​ពី​អាកាសធាតុ ដែល​ទើបតែ​បាញ់​បង្ហោះ ឈ្មោះ Meteor M ។ មិន​តែ​ប៉ុណ្ណោះ ផ្កាយរណប​សម្រាប់​ការ​ស្រាវជ្រាវ​ផ្សេង​ៗរបស់​ប្រទេស​រុស្ស៊ី ន័រវែស ស៊ុយអែត សហរដ្ឋអាមេរិក ជប៉ុន កាណាដា និង​អាល្លឺម៉ង់ ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​ជាមួយ​គ្រាប់​រ៉ុកកែត​តែមួយ ក៏​ត្រូវ​បាន​បាត់បង់​ផង​ដែរ។

ឧប​នាយករដ្ឋមន្ត្រី​រុស្ស៊ី បាន​អះអាង​ថា បរាជ័យ​នៃ​ការ​បញ្ជូន​ផ្កាយរណប​នេះ គឺ​បណ្ដាល​មកពី​បញ្ហា​កំហុស​របស់​មនុស្ស មិនមែន​មកពី​បច្ចេកវិទ្យា​នៃ​ការ​បាញ់​បង្ហោះ​ឡើយ៕

ប្រភព៖ Channelnewsasiaអត្ថបទដោយ៖ខ្លីៗ

Related Posts

About The Author

Add Comment

error: Content is protected !!