របួសធ្ងន់ពីរនាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូកង់បី

កណ្ដាល ៖ បុរសពីរនាក់រងរបួសធ្ងន់ ខណៈបើកម៉ូតូជែងម៉ូតូកង់បីលក់ភេសជ្ជ:បើកស្របទិសគ្នា បណ្ដាលឲ្យប៉ះដៃចង្កូតដួលបោកទៅនឹងផ្លូវ ។ ករណីខាងលើនេះកើតឡើងកាលពីវេលាម៉ោង១៨និង៤៣នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុភូមិចេតីយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។


មន្ដ្រីនគរបាលស្រុពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភន សុខលីន ភេទប្រុស អាយុ២៤ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1Q-4308 រួមដំណើរជាមួយឈ្មោះ ចាន់ចិត្រ អាយុ២៨ឆ្នាំ។ ជងរងគ្រោះទាំងពីរនាក់មានទីលំនៅភូមិ/ឃុំឧដុង្គ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ចំណែកម៉ូតូកង់បីលក់ភេសជ្ជៈម៉ាកហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1R-0756 បើកបរដោយឈ្មោះ គង់ ចាន់រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិពោធិ៍កំបោរ ឃុំវិហារលួងស្រុកពញាឮ ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុអ្នកជិះម៉ូតូកង់បីលក់ភេសជ្ជៈបានជិះតាមបណ្ដោយផ្លូវខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវពីត្បូងទៅជើង ស្របពេលនោះដែរ ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ជិះដោយឈ្មោះ ភន សុខលីន និងមានអ្នករួមដំណើរម្នាក់បើកក្នុងទិសដៅស្របគ្នា បានបន្ថែមល្បឿនក្នុងគោលបំណងវ៉ាជែង តែមិនផុតក៏ប៉ះដៃចង្កូតជាមួយនិងធុងភេសជ្ជៈម៉ូតូកង់បី បណ្ដាលឲ្យដួលបោកទៅនិងផ្លូវរងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្ដសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកមធ្យោបាយទាំង ពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយៈ គង់ សុងហៃ from http://police.gov.kh

Related Posts

About The Author

Add Comment

error: Content is protected !!