រថភ្លើង​រត់​កណ្ដាល​ក្រុងភ្នំពេញ​នឹង​បើក​ដំណើរការ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

ភ្នំពេញ៖ ដំណឹង​ល្អ​មកដល់​ទៀតហើយ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ដោយ​ពួកគេ​មាន​ជម្រើស​ថ្មី​មួយ ដោយ​អាច​ធ្វើ​ដំណើរ​តាម​ខ្សែ​រថភ្លើង​ថ្មី​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។
ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ ស៊ុន ចាន់ថុល ​បាន​ថ្លែង ក្នុង​ពិធី​បើក​កន្លែង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត នៅតាម​បណ្តោយ​ផ្លូ​វ​ជាតិ​លេខ​៦​អា នា​ព្រឹក​ថ្ងៃទី​២១ ធ្នូ​នេះ​ថា ខ្សែ​រថភ្លើង​នេះ​នឹង​ចាក​ចេញពី​ចំណត​​​អយស្ម័យយាន ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នឹង​បើក​ដំណើរការ​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី​ជាតិ​ខ្មែរ​នាពេល​ខាងមុខនេះ​។​

Image result for ស៊ុន ចាន់ថុល

អ្វីដែល​កាន់​ពិសេស​ខ្សែ​រថភ្លើង​នេះ នឹង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​ដោយ​ឥតគិតថ្លៃ​ក្នុង​រយៈពេល​បី​ខែ​។​ ខ្សែ​រថភ្លើង​ធុន​ស្រាល​នេះ ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុនដែលជា​បុត្រ​សម្ព័ន្ធ ​របស់​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា​គិត ម៉េង​។​

Image result for រថភ្លើង

លោក​បណ្ឌិត​ វ៉ាន់ វ៉ាត ​អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ បាន​ថ្លែង​ថា ការ​មាន​រថភ្លើង​ថ្មី​មួយទៀត ជា​ការ​ជួយ​សម្រួល​បញ្ហា​ចរាចរណ៍ ដែល​កំពុង​កកស្ទះ​ទី​ក្រុង​ភ្នំពេញ ហើយ​វា​ជួយ​លើក​កំពស់​សោភ័ណភាព​ក្នុង​ទីក្រុង​ផងដែរ​។ លោក​បន្ត​ថា ការវិនិយោគ​បែបនេះ មិន​ត្រឹមតែ​ផ្តល់​ផលចំណេញ​ដល់​បញ្ហា​ច​រា​ចេ​ណ៍​ទេ តែ​ក៏​រួមចំណែក​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក​ចរាចរណ៍​ផងដែរ​។​

លោក​បន្តថា វា​ផ្តល់​ជម្រើស​ថ្មី​នៃ​ការធ្វើដំណើរ និង​ធ្វើ​ឲ្យ​លំហូរ​ចរាចរណ៍ ទៅកាន់​ផ្នែក​ផ្សេងៗ​ទៀត ជាជាង​ការប្រមូល​ម្តុំ​នៅតែ​លើ​មហាវិថី​សហ​ព័​ន្ធ​រុស្ស៊ី ដែល​កំពុងតែ​កកស្ទះ​ចរាចរណ៍​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​៕

Related Posts

About The Author

Add Comment

error: Content is protected !!