រដ្ឋាភិបាល​ខ្ចីប្រាក់​ពី​ក្រៅប្រទេស ក្នុង​មួយឆ្នាំ​ប្រមាណ​៥០០​លាន​ដុល្លារ សម្រាប់​កសាងហេដ្ឋារចនាសម្ព័ន្ធនានា

Image result for ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន

ភ្នំពេញ​៖ កម្ពុជា​ខ្ចីប្រាក់​បរទេស​ប្រមាណ ៥០០​លាន​ដុល្លារ​អាមេរិក ដើម្បី​កសាង​ផ្លូវថ្នល់​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ដែល​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​លើ​កម្រិត និង​ថែទាំ​ផ្លូវជាតិ​លេខ​៧ ប្រវែង ១០៧​គីឡូម៉ែត្រ​។

Image result for ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន

ការសាងសង់​ផ្លូវត្រូវ​ចំណាយ​ច្រើន​នេះ បើ​គិត​ទាំង​ការវិនិយោគ​របស់​វិស័យ​ឯកជន​ក្នុង​ក្របខណ្ឌ កសាង ប្រតិបត្តិការ និង​ផ្ទេរ (BOT)​។ នេះ​បើតាម​ការអះអាង​របស់​លោក ស៊ុន ចាន់ថុល ។ លោក​បន្ថែមថា ក្រៅពី​ចំណាយ​ដើម្បី​ស្ថាបនា​ផ្លូវ រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ១០០​លាន​ដុល្លារ ទៅ​២០០​លាន​ដុល្លារ​លើ​ការជួសជុល ថែ​ទាំង​ផ្លូវ​។​

Image result for ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន

កម្ចី​ក្រៅបរទេស​របស់​កម្ពុជា ភាគច្រើន​ត្រូវបាន​ចំណាយ​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​។ នៅក្នុង​ឆ្នាំ​២០១៦ ប្រាក់កម្ចី​សរុប​ដែល​រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​ខ្ចី មាន​ចំនួន ៨០២​លាន​ដុល្លារ​៕

អត្ថបទដោយ៖ថ្មីៗ

Image result for ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន

Related Posts

About The Author

Add Comment

error: Content is protected !!