រដ្ឋាភិបាលរុស្ស៊ី ប្រកាសនឹងបណ្តេញមន្រ្តីទូតសហរដ្ឋអាមេរិក៦០រូប និងប្រកាសបិទស្ថានកុងស៊ុល ជាការសងសឹក

(រុស្ស៊ី)៖ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនាយប់ជ្រៅឆ្លងចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះបានឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ី បានប្រកាសនឹងបណ្តេញ មន្រ្តីទូតសហរដ្ឋអាមេរិក៦០រូប និងប្រកាសបិទស្ថានកុងស៊ុលនៅក្នុងទីក្រុង St. Petersburg របស់រុស្ស៊ី ជាការសងសឹក នេះបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov ថ្លែងនៅថ្ងៃព្រហស្បត្តិ៍នេះ។

ការសម្រេចចិត្តបែបនេះរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ី៦០នាក់ចេញពីប្រទេសផងដែរ។

សង្រ្គាមការទូតនៃមហាអំណាចទាំងពីរ ដោយសារលោក Sergei Skripal ជាអតីតចារកិច្ចរុស្ស៊ី និងកូនស្រីរបស់លោកឈ្មោះ Yulia ត្រូវបានគេលួចបំពុលសម្លាប់ នៅក្នុងទីក្រុង Salisbury របស់ចក្រភពអង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនា កន្លងទៅ ហើយរហូតមកទល់ពេលនេះ អ្នកទាំងពីរនៅតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប៉ុន្តែរុស្ស៊ីបានច្រានចោល រាល់ការចោទប្រកាន់ទាំងឡាយ៕

Related Posts

About The Author

Add Comment

error: Content is protected !!