រដ្ឋបាល ដូណាល់ ត្រាំ នឹងបង្កើតបណ្តាញ​ទូរស័ព្ទចល័ត 5G ដើម្បីទប់ទល់​ការលុកលុយ​ពីប្រទេសចិន!

​(ម៉ូស្គូ)៖ ក្រុមមន្ត្រីសន្តិសុខ​នៃរដ្ឋបាលប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណា​លើលទ្ធភាព បង្កើត​បណ្ដាញប្រព័ន្ធ​ទូរស័ព្ទដៃចល័ត 5G នៅរយៈពេលបី​ឆ្នាំខាងមុខ ក្នុងគោលបំណង​ការពារប្រទេសពី​ការគំរាមកំហែង​របស់ចិន។ នេះបើ​តាម Axios ដកស្រង់ដោយ​សារព័ត៌មាន Sputnik​ នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។

សារព័ត៌មាន Axios​ ផ្អែកលើប្រភព​ដែលខ្លួនទទួលបានបានបញ្ជាក់ថា តាមរយៈការធ្វើបទ​បង្ហាញលើ​កម្មវិធី Power Point និងកំណត់ហេតុមួយ​ផលិតដោយក្រុមមន្ត្រី​សន្តិសុខជាតិ អាមេរិក ទីក្រុងវ៉ាស៊ីនតោន​មានជម្រើសពីរ​យ៉ាង ដើម្បីសម្រេច​គោលដៅនេះ។ ទីមួយគឺតម្រូវឱ្យ​រដ្ឋាភិបាលអាមេរិក ចំណាយលុយ​លើការបងើ្កតបណ្ដាញ​តែមួយ ភ្ជាប់ជាមួយនឹងការ ធ្វើតូបនីយកម្ម​នៃហេរដ្ឋារចនាសម្ព័ន្ធ​ជាប្រវត្តិសាស្ត្រ រីឯជម្រើស​ទី ២ នោះគឺឱ្យអ្នកផ្គត់ផ្គង់បណ្ដាញអិនធឺណែតអាមេរិក បង្កើតបណ្ដាញប្រព័ន្ធ 5G​ ប្រកួតប្រជែង​នឹងអ្នកផ្គត់ផ្គង់ ដទៃទៀត។

គួរបញ្ជាក់ថា បើតាមឯកសារខាងលើ វិធានការចាំបាច់​ទាំងអស់ គឺមានគោលដៅទប់ទល់នឹងបច្ចេកវិទ្យា​របស់ចិន ក្នុងវិស័យព័ត៌មានវិទ្យា ហើយមិនតែ​ប៉ុណ្ណោះ ឯកសារដដែល​ក៏បាន ចាត់ទុកផងដែរថាចិនគឺជាតួអង្គអាក្រក់នៃវិស័យព័ត៌មានវិទ្យា ដូច្នេះផែនការ​ថ្មីនេះអាចនឹងចូលរួមចំណែក​ការពារសេដ្ឋកិច្ច និងសន្តិសុខ​ព័ត៌មានវិទ្យា​អាមេរិក ពីការគំរាមរបស់
ទីក្រុងប៉េកាំង៕ដោយ៖Fresh News

Related image

Related Posts

About The Author

Add Comment

error: Content is protected !!