រក​ឃើញ​ក្រឡ​ស្រា​អាយុ​8000​ឆ្នាំ នៅក្នុងប្រទេស​ហ្ស៊​ក​ហ្ស៊ី

គ្រឿង​ស្រវឹង​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​នៅ​ក្នុង​ប្រទេស​តាំងពី​អតីតកាល​ដល់​ពេល​បច្ចុ​ប្បន្ន ។ អ្នក​បុរាណវិទ្យា​ពី​មហាវិទ្យាល័យ​តូ​រ៉​ង់​តូ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រក​ឃើញ​តឹក​តាង​ដ៏​ចំណាស់​មួយ​ទាក់ទិន​នឹង​ការ​ផលិត​ស្រា​ទំពាំងបាយជូរ នោះ​គឺ​បំណែក​ឧបករណ៍​ស្មូន​ដី​ដុត​ជា​ប្រភេទ​ក្រឡ​ផ្អាប់​ស្រា​មាន​អាយុ​ជិត​៨០០០​ឆ្នាំ​មុន បាន​ជីក​ឃើញ​នៅ​តំបន់​វត្ថុ​បុរាណ​ឆ្ងាយ​ពី​ក្រុង​ថា​ប៊ី​លី​ស៊ី ប្រទេស​ហ្ស៊​ក​ហ្ស៊ី ប្រហែល​៥០​គី​ឡ​ម៉ែត្រ ។

Image result for ក្រឡ​ស្រា​អាយុ​8000​ឆ្នាំ

អ្នក​បុរាណវិទ្យា​បាន​វិភាគ​ផ្នែក​គីមី​ដើម្បី​រក​ធាតុ​ផ្សំ​របស់​ស្រា​ដែល​នៅ​ដិតដាម​ក្នុង​ក្រឡ​ដី​ដុត ហើយ​ពួក​គេ​ប្រទះ​ឃើញ​ស្លាកស្នាម​របស់​អាស៊ី​ដ​Tartaric​បញ្ជាក់​ពី​ការ​ផ្អាប់​ស្រា​ពី​ទំពាំងបាយជូរ​ពូជ​អ៊ុយ​ប៉េ​សៀ រួម​ទាំង​ប្រទះ​ឃើញ​អាស៊ី​ដ​ឥន្ទ្រី ទាក់ទង​នឹង​ការ​ផ្អាប់​ស្រា​ចំនួន​៣​ប្រភេទ​ទៀត​រួម​មាន​អាស៊ី​ដ​ម៉ា​លិ​ក ជា​សារធាតុ​ផ្សំ​ធ្វើ​ឱ្យ​មាន​រសជាតិ​ជូរ អាស៊ី​ដ​សាក់​ស៊ី​និក​(Succinic) មាន​រសជាតិ​ប្រៃ និង​ល្វីង និង​អាស៊ី​ដ​ស៊ី​ទ្រិ​ក​(Citric) ដែល​ស្គាល់​ឈ្មោះ​ជា​ប្រភេទ​អាស៊ី​ដ​ក្រូចឆ្មារ ។

Related image

ក្រឡ​ដី​ដុត​ផ្អាប់​ស្រា ប្រទះ​ឃើញ​សរុប​៨​ក្រឡ​ពណ៌​ស្រ​ដៀង​ប្រផេះ ហើយ​ក្រឡ​ខ្លះ​បាន​តុបតែង​ក្បូរក្បាច់​ជា​ចង្កោម​ទំពាំងបាយជូរ​តូច​ៗ និង​មាន​មនុស្ស​កំពុង​រារាំង មាន​ទំហំ​៤០​សង្ទីម៉ែត្រ កម្ពស់​៨០​សង្ទីម៉ែត្រ ។ ក្រឡ​ទាំងអស់​បាន​ប្រទះ​ឃើញ​នៅ​ភូមិ​មួយ​ដែល​មនុស្ស​រស់នៅ​ប្រកប​របរ​ដោយ​ដាំ​ស្រូវ​សាឡី ចិញ្ចឹម​ចៀម ពពែ គោ និង​ប្រើប្រាស់​ឧបករណ៍​​ក្នុង​លក្ខណៈ​ងាយស្រួល​ដល់​ការ​ចិញ្ចឹមជីវិត​ធ្វើ​ពី​ឆ្អឹង និង​ពី​ថ្មភ្នំ​ភ្លើង​Obsidian។ ផ្ទះ នីមួយ​ៗ​នឹង​មាន​ចង្ក្រាន​ដីឥដ្ឋ​ធុន​តូច ហើយ​រក​ឃើញ​ក្រឡ​ស្រា​នេះ​បង្ហាញ​ថា ​ការ​ផលិត​ស្រា​មាន​តាំងពី​យូរលង់​តាំងពី​៥.៩៨០​ឆ្នាំ​មុន​គ្រឹ​ស្ត​សករាជ​មក​ហើយ ៕

Related imageRelated imageRelated image

 

 

Related Posts

About The Author

Add Comment

error: Content is protected !!