យន្តហោះ​ធំ​បំផុត​លើ​លោក ជាមួយ​ស្លាប​វែង​ជាង​តារាង​បាល់ទាត់ទៀត

​យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក​គឺ​នៅសល់​តែមួយ​ជំហាន​ទៀត​ប៉ុណ្ណោះ​នឹង​ខិតជិត​ទៅរក​ការហោះហើរ​ជា​លើកដំបូង​របស់ខ្លួន បន្ទាប់ពី​បានជា​ប់​តេស្ត​ដ៏​សំខាន់​មួយទៀត​។​

Related image

​យន្តហោះ​ធំ​សម្បើម ឈ្មោះថា Stratolaunch បានធ្វើ​ដំណើរ​លើផ្លូវ​យ​ន្ត​ហោះ​ក្រោម​កម្លាំង​របស់​វា​ផ្ទាល់​ជា​លើកដំបូង ដោយ​បញ្ចេញ​ថាមពល​អស់ៗ​ចេញពី​ម៉ាស៊ីន​ទាំង ៦ របស់​វា ប្រភេទ​ថួ​បូ​ហ្វា​ន​ឈ្មោះ Pratt និង Whitney ដែលមាន​ទម្ងន់ ៤.០០០ គីឡូក្រាម​រាល់​ម៉ាស៊ីន​នីមួយៗ​។​

Image result for Stratolaunch

​ក្នុងអំឡុងពេល​ធ្វើតេស្ត​បើកបរ​យឺតៗ​ជា​លើកដំបូង​របស់​វា​នោះ យន្តហោះ Stratolaunch បានធ្វើ​ដំណើរ​ដោយ​ជោគជ័យ​នៅលើ​ផ្លូវ​រត់​នៅ​ល្បឿន ៤៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​នៅពេលណា​ដែល​ការធ្វើ​តេស្ត​នេះ​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ យន្តហោះ​ដែលមាន​ស្លាប​វែង​ជាង​តារាង​បាល់ទាត់​នេះ នឹងត្រូវ​បាន​ប្រើ​ដើម្បី​បង្ហោះ​ផ្កាយរណប​និង​វត្ថុ​ដទៃទៀត​ចូលទៅ​ទី​អវកាស​។​

Related image

​នេះ​អាច​រួមបញ្ចូល​ទាំង​យានអវកាស​យាន​ឈ្មោះ Dream Chaser ដែល​អាច​ដើរតួ​ជា​យាន​ដឹកជញ្ជូន​ទៅវិញទៅមក​នៅ​គន្លង​ផែនដី​ទាប និង​បញ្ជូន​អវកាសយានិក​ឬក៏​ទំនិញ​ផ្សេងទៀត​ចុះទៅ​ផ្លូវ​យន្តហោះ​ក្នុង​រយៈពេល ២៤ ម៉ោង​។​

​គេ​រំពឹងថា​យន្តហោះ​នេះ​នឹង​បើក​ឡើងលើ​មេឃ​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០១៩៕ ដោយ៖រស្មីកម្ពុជា

Related Posts

About The Author

Add Comment

error: Content is protected !!