ម្តេច​ប៉ាប​បាន​កាដូ Lamborghini ដ៏​ទំនើប ប៉ុន្តែ​ព្រះអង្គ​ដាក់លក់​ដើម្បី​សប្បុរសធម៌

​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ទទួលបាន​អំណោយ​រថយន្ត​ដ៏​ទំនើប​មួយគ្រឿង​ម៉ូ​ដែល Huracan ពី​ក្រុមហ៊ុន​ផលិត​រថយន្ត Lamborghini ។ ទោះជា​យ៉ាងណា​ក៏ ព្រះអង្គ​មិនបាន​ប្រើប្រាស់​រថយន្ត​នេះឡើយ ដោយ​ព្រះអង្គ​សម្រេច​ព្រះទ័យ​យក​វា​ទៅ​ដាក់លក់​ចេញថ្លៃ ដើម្បី​មូលនិធិ​សប្បុរសធម៌​។

​ក្រុមហ៊ុន Lamborghini បាន​ប្រគេន​អំណោយ​រថយន្ត​ប្រភេទ​កីឡា Lamborghini Huracan ដ៏​ថ្មី​សន្លាង ដល់​សម្តេច​សង្ឃ​កាតូលិក ប៉ាប ហ្វ្រ​ង់​ស៊ី​ស ដោយ​រថយន្ត​នោះ មាន​ពណ៌​ស និង​ឆ្នូត​ពណ៌​លឿង​។ តំណាង​ក្រុមហ៊ុន បាន​យកទៅ​ថ្វាយ​ដល់​សម្តេច​ប៉ាប​ផ្ទាល់​នៅ​បុរី​វ៉ា​ទី​កង់ កាលពី​ថ្ងៃ​ពុធ ទី​១៥ ខែវិច្ឆិកា កន្លងមក​។

 

​ដោយសារតែ​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស មាន​រថយន្ត​ជាច្រើន​រួចទៅហើយ ជាពិសេស​រថយន្ត​ដែល​នៅ​សេសសល់​ពីស​ម្តេច​ប៉ាប​មុនៗ ព្រះអង្គ​បាន​សម្តេច​ព្រះទ័យ​យក​រថយន្ត​នោះ​ដាក់លក់​ចេញថ្លៃ​នៅ​ក្រុមហ៊ុន Sotheby​។​

​មិនមាន​ការបញ្ជាក់​ពី​តម្លៃ​នៃ​រថយន្ត​ដែល​សម្តេច​សង្ឃ​ទទួលបាន​ពី​ក្រុមហ៊ុន Lamborghini នោះឡើយ ប៉ុន្តែ​បើតាម​អត្រា​តម្លៃ​រថយន្ត​ប្រភេទ Huracan កាលពី​ឆ្នាំ​២០១៤ មាន​មានតម្លៃ​ប្រមាណ​១៨៣ ០០០​អឺរ៉ូ [​ជាង​២០​ម៉ឺន​ដុល្លារ​អាមេរិក​]​។ តម្លៃ​ដែល​សម្តេច​ប៉ាប​ដាក់លក់​ដេញថ្លៃ​ក៏​ប្រហាក់ប្រហែលគ្នា​ផងដែរ​។​

​កាសែត​បារាំង Le Figaro បាន​ផ្សាយ​ឲ្យ​ដឹងថា ថវិកា​ដែល​ទទួលបាន​ពី​ការលក់​រថយន្ត Lamborghini Huracan នឹង​យកទៅ​ប្រើប្រាស់​សម្រាប់​គម្រោង​សាងសង់​លំនៅដ្ឋាន​ដល់​សហគមន៍​គ្រឹ​ស្ត​សាសនា នៅ​តំបន់ Ninive ប្រទេស​អ៊ីរ៉ាក់ ដែល​ការបំផ្លាញ​ដោយ​ក្រុម​ឧទ្ទាម​ជី​ហាត​។​

​សម្រាប់​ដំណើរ​ទូទៅ សម្តេច​សង្ឃ ប៉ាប ហ្វ្រ​ង់​ស៊ី​ស ប្រើប្រាស់​រថយន្ត Ford Focus ដ៏​សាមញ្ញ​មួយ​៕ by: thmeythmey

Related Posts

About The Author

Add Comment

error: Content is protected !!