មេបក្ស​ប្រឆាំងធំបំផុត​នៅ​នូវែលសេឡង់ «ប្រកាស​លាលែងពី​តំណែង និងឆាក​នយោបាយ» រួចទៅប្រកបមុខរបរថ្មី…

(នូវែលសេឡង់)៖ មេដឹកនាំ​គណបក្សប្រឆាំង​ដ៏ធំបំផុត​ របស់ប្រទេស​នូវែលសេឡង់ លោក បៀល អ៊ីងគ្លីស (Bill English) នៅថ្ងៃអង្គារនេះ បានសម្រេច​ចិត្តដើរចេញពីការងារ​របស់លោក និងនយោបាយ​នៅដំណាច់​ខែកុម្ភៈនេះ។ នេះបើតាម​ការចេញផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៣​​ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាម​លោក Bill English ការសម្រេចចិត្ត​បែបនេះ ធ្វើឡើងក្រោមហេតុផល​ផ្ទាល់ខ្លួន គឺលោកចង់ធ្វើ​តាមបណ្ដាមេដឹកនាំ​របស់លោក​មុនៗ និងដើម្បីចូលរួម​ប្រឡូកក្នុងការ​ធ្វើជំនួញ។ លើសពីនេះ​ទៅទៀត លោក English ក៏ត្រូវបានគេរំពឹងដែរថា​ នឹងថ្លែង​សុន្ទរកថា​​ជាលើកចុងក្រោយ ​ទៅកាន់សភា​នៅថ្ងៃទី០១ ខែមីនា។

គួរបញ្ជាក់ថា ក្រោយបម្រើ​ការងារអស់រយៈពេល ២៧ឆ្នាំ និង ១៨ខែ ក្នុងឆាក​នយោបាយ លោក English បាន​ដឹកនាំ គណបក្ស National Party ដោយទទួល​បានសំឡេង​គាំទ្រជាង ៤៤.៤ភាគរយ នៅក្នុងការ​បោះឆ្នោត​កាលពី​ខែកញ្ញា កន្លងទៅ។ ប៉ុន្តែក្រោយ​មកទៀត ក៏ធ្លាប់លេចលឺ​ព័ត៌មានថា លោកនឹង​លាលែងពីតំណែង​ ជាមេដឹកនាំ​បក្សប្រឆាំង តែលោកផ្ទាល់​នៅពេលនោះ​បានបដិសេធ៕

Related Posts

About The Author

Add Comment

error: Content is protected !!