មើលរូបទាំងអស់នេះហើយ ទឹកភ្នែកហូរតែម្តង! គូស្នេហ៍ទាំង២

ជាគួរឲ្យសង្វេកណាស់ គូស្នេហ៍មួយគូ ដែលត្រូវបានដឹងថាទើបតែភ្ជាប់ពាក្យរួច បានធ្វើដំណើរ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ផ្លូវលេខ៤៨ ឃុំដងពែង នៅស្រែអំបិល ខេត្តកោះកុង បុកជាមួយឡានម៉ាកសាំយ៉ុង បណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់ជាច្រើននាក់។យោងតាមគណនីហ្វេសបុកឈ្មោះ Jino Tun បានឲ្យដឹងថា៖ មិននឹកស្មានវានឹងកើតឡើងសោះ ប្អូនៗទាំងពីរនាក់ដែលជាគូនឹងគ្នាបានលាចាកទៅហើយ ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកមិញ នៅស្រុកស្រែអំបិល ខេត្តកោះកុង សូមអោយវិញ្ញាណប្អូនទាំងពីរទៅអោយបានសុខ ។

ហើយមុននេះបន្តិចឃើញមិត្តភក្តិរបស់គាត់បានបង្ហោះរូបឡានពេទ្យបានបញ្ជូនសពពួកគាត់ទាំងពីរមកដល់ផ្ទះហើយ សាច់ញាតិគាត់ បានផ្លាស់សម្លៀកបំពាក់រៀបអាពាហ៍ពិពាហ៍ និងផាត់មុខឲ្យ នៅពេលដែលទស្សនាហើយទឹកភ្នែកទប់មិនជាប់នោះទេ។ សូមប្រិយមិត្តទស្សនារូបភាពខាងក្រោម៖


Related Posts

About The Author

Add Comment

error: Content is protected !!