មហាយក្ស​ចិន​ព្រមាន «ប្រើយោធា​ដោះស្រាយ​បញ្ហា ជាមួយ​កោះ​តៃវ៉ាន់» ប្រសិនបើ​​ព្រឹទ្ធសភា​អាមេរិក យល់ព្រមច្បាប់​ធ្វើដំណើរ​រវាងកោះតៃវ៉ាន់​នោះ!

(ប៉េកាំង)៖ សារព័ត៌មាន​រដ្ឋចិន Global Times បាន​និយាយថា រដ្ឋាភិបាលចិន​នឹងហើយត្រូវតែចាត់​វិធានការ ឆ្លើយតប​​ចំពោះ​សហរដ្ឋអាមេរិក តាមរយៈការដាក់​សម្ពាធយោធា បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​លើ «ច្បាប់ធ្វើដំណើរតៃវ៉ាន់» ដែល​នឹងជំរុញឱ្យមន្ត្រី​អាមេរិក និងតៃវ៉ាន់ ផ្លាស់ប្ដូរទស្សនកិច្ច​ទៅវិញ​ទៅមក។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងបទ​អត្ថាធិប្បាយ​របស់ខ្លួន ចេញផ្សាយកាលពី​ថ្ងៃអាទិត្យ Global Times បានព្រមាន​យ៉ាងដូច្នេះថា «ចិនប្រាកដជានិងចាត់​វិធានការ​ឱ្យបានទាន់ពេល​វេលា​ ប្រឆាំងនឹង​សហរដ្ឋអាមេរិក និងរាល់កង​កម្លាំងផ្ដាច់ខ្លួន​តៃវ៉ាន់ទាំងអស់ តាម​មធ្យោបាយការ​ទូត​ និងយោធា បើសិនជា​សភា​អាមេរិក យល់ព្រមឱ្យការ​ទំនាក់ទំនង​កំរិតខ្ពស់រវាង​សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់​ត្រូវ​អនុវត្តន៍»។ បន្ថែមពីលើនេះ អតីតឧត្ដសេនីយចិន លោក ស៊ូ ក្វាងយូ (Xu Guangyu) ច្បាប់ធ្វើដំណើរតៃវ៉ាន់ គឺជាការបង្ករឿង​យ៉ាងធ្ងន់ធ្ងរ ហើយបាន រំលោភលើបន្ទាត់​ក្រហមនៃគោលនយោបាយ​ចិនតែមួយ ដែលនេះអាច​នឹងបំផ្លាញដល់ទំនាក់ទំនង រវាង​កោះតៃវ៉ាន់ និងសហរដ្ឋ​អាមេរិក។

គួរបញ្ជាក់ថា នេះមិនមែន​ជាលើកទីមួយ ហើយវាក៏នឹងមិនក្លាយ​ជាលើកចុងក្រោយដែរ ដែលចិនព្រមានចាត់វិធានការ​លើតៃវ៉ាន់ និង​សហរដ្ឋអាមេរិក។ សម្រាប់ចិន តៃវ៉ាន់គ្រាន់តែជា​ខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ ព្រមទាំងធ្លាប់បាន​ប្រកាសជាសាធារណៈ ជាច្រើនដងថា នឹងប្រើប្រាស់កម្លាំង​យោធាវាយប្រហារ​លើតៃវ៉ាន់ បើសិនជា​ទីក្រុងតៃប៉ិ ហ៊ានប្រកាស​ផ្ដាច់ខ្លួនចេញ​ពីចិន​ដីគោក៕

Related Posts

About The Author

Add Comment

error: Content is protected !!