មហាយក្សចិន៖​ជិត​សង់​បន្ទាយ​ទាហាន​រួចរាល់​ហើយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​

​រូបថត​ពីលើ​អាកាស​ដែល​ទទួលបាន​ដោយ​កាសែត​ហ្វីលីពីន Inquirer ពី​ប្រភព​មួយ​បាន​បង្ហាញថា ប្រទេស​ចិន​ជិត​សាងសង់​បន្ទាយ​ទាហាន​រួចរាល់​នៅលើ​កោះ​ថ្ម​ប៉ប្រះ​ទឹក​ចំនួន ៧ ដែល​ហ្វីលីពីន​អះអាង​ជា​របស់ខ្លួន​ដែរនោះ នៅ​ប្រជុំ​កោះ​ស្ព្រា​ត​លី ក្នុង​គោលបំណង​ដើម្បី​ក្តោប​ក្តាប់​លើ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​យ៉ាងខ្លាំង​នេះ​។​

​រូបថត​ភាគច្រើន ដែល​ត្រូវបាន​ថត​នៅ​ចន្លោះ​ខែមិថុនា​និង​ខែធ្នូ​ឆ្នាំ ២០១៧ ត្រូវបាន​ថត​ពី​កម្ពស់ ១.៥០០ ម៉ែត្រ ហើយ​វា​បង្ហាញ​ថ្ម​ប៉ប្រះ​ទឹក​ទាំងនោះ​ត្រូវបាន​ប្រែក្លាយ​ទៅជា​កោះ​សិប្បនិម្មិត​នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​ទៅជា​មូលដ្ឋាន​ទ័ពជើងទឹក​និង​អាកាស​។​

​លោក យូ​ជែ​នី​អូ ប៊ី​តូ អន​ណូ ជេ​អា អតីត​ចៅហ្វាយក្រុង​កាឡា​យ៉ាន នៅលើ​កោះ​ផេ​ក​អាសា (Pag-asa) ដែលជា​កោះធំ​បំផុត​កាន់កាប់​ដោយ​ហ្វីលីពីន​ក្នុង​ប្រជុំ​កោះ​ស្ព្រា​ត​លី និង​អន្តរជាតិ​ស្គាល់​ជាទូទៅ​ថា កោះ​ធី​ទូ (Thitu) បាន​ទទួលស្គាល់ថា​ពិត​ជាមាន​ទីតាំង​ថ្មី​នៅលើ​កោះ​សិប្បនិម្មិត​បង្កើតឡើង​ដោយ​មនុស្ស​ពិតមែន​។​

​លោក ប៊ី​តូ អន​ណូ បានឃើញ​ការសាងសង់​កំពុង​កើតឡើង​នៅពេល​គាត់​ជិះ​យន្តហោះ​រំលង​លើ​កោះ​ជាមួយ​អ្នកកាសែត​បរទេស​ជិត ២ ឆ្នាំមុន​។​

​លោក ប៊ី​តូ អន​ណូ និយាយថា “​រូបថត​ទាំងនេះ​គឺជា​រូប​ពិតប្រាកដ​។ ខ្ញុំ​បាន​ជិះ​យន្តហោះ​ជាមួយ​ក្រុមការងារ​ទូរ​ទស្សន៍ HBO មុនពេល​ការបោះឆ្នោត​នៅ​ឆ្នាំ ២០១៦​។ យើង​បានទទួល​ការព្រមាន​ម្តង​ហើយ​ម្តងទៀត​ពី​ភាគី​ចិន​ពីព្រោះ​យើង​បើក​យន្តហោះ​ក្រឡឹង​ជុំវិញ​កោះ​នោះ​។ ខ្ញុំ​មើលឃើញ ឥឡូវ​នៅ​ទីនោះ​មាន​អគារ​បន្ថែម​ជាច្រើន​ខ្នង​”​។​

​ជាមួយនឹង​ការស្ថាបនា​ឥតឈប់ឈរ ប្រទេស​ចិន​នឹងមាន​មូលដ្ឋាន​យោធា​នៅលើ​កោះ​ថ្ម​ប៉ប្រះ​ទឹក​កា​ជី​ធី​ង​ហ្គា​ន ដែល​អន្តរជាតិ​ស្គាល់​ថា កោះ​ថ្ម​ប៉ប្រះ​ទឹក​ហ្វើ​រី​ក្រោះ (Fiery Cross) កោះ​ខាល់​ដេ​រ៉ុ​ន កោះ​បួ​ហ្គូ​ស កោះ​ម៉ា​ប៊ី​នី កោះ​ផាន​ហ្គា​នី​បាន កោះ​ហ្សា​ម៉ូ​រ៉ា និង កោះ ម៉ា​កកេ​ន​ណាន់ ជា​កន្លែង​សម្រាប់​សំញែង​អំណាច​របស់​ចិន​នៅក្នុង​តំបន់​ទាំងមូល​៕ ដោយ៖ រស្មីកម្ពុជា

Related Posts

About The Author

Add Comment

error: Content is protected !!